អត្ថបទពាណិជ្ជកម្ម
ជិះ PassApp រាល់ដង តើ​ដឹង​ប្រវត្តិ​របស់​ក្រុមហ៊ុន PassApp ដែរឬទេ​?
07, Feb 2020 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេងៗ កាន់​តែមាន​ភាពងាយស្រួល និង​មាន​ភាពសម្បូ​បែប ចាប់តាំងពី​មាន​វត្តមាន PassApp ក្នុងប្រទេស​កម្ពុជា​។ ដោយ​មើលឃើញ​ពី​ផលវិបាក​របស់​ប្រជាជន ក្នុងការ​ធ្វើដំណើរ​ទៅណា​មក​ណា ត្រូវ​ឈរ​ចាំ​បក់ដៃ​ហៅ​រ៉ឺម៉ក​កង់​បី ឬ​ម៉ូតូ​នៅតាម​ដងផ្លូវ ហើយ​តថ្លៃ​គ្នា​រួច​ទើប​សម្រេច​ថា​ជិះ ឬ​មិន​ជិះ​។ ហើយ​ពេលខ្លះ​តម្លៃ ព្រម​ជិះ​ទាំង​តម្លៃ​ថ្លៃ​ទៀតផង​។  ហេតុនេះ PassApp បាន​នាំយក​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ផ្សេងៗ​របស់​ប្រជាជន​កម្ពុជា ដោយ​គ្រាន់តែ​ដំឡើង​កម្មវិធី​របស់ PassApp លោកអ្នក​អាច​ហៅ​កង់​បី​ជិះ បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​។
 
​លើសពីនេះ លោកអ្នក​មិនចាំបាច់​និយាយ​តថ្លៃ​ទៀត​នោះទេ ព្រោះ PassApp បានកំណត់​តម្លៃ​តាមរយៈ​គីឡូម៉ែត្រ​ដែល​ធ្វើដំណើរ​។ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ផ្សេងៗ​ទេ PassApp ក៏​ជួយ​សម្រួល​សេដ្ឋកិច្ច​ដល់​អ្នករត់​រ៉ឺម៉ក​កង់​បី​បាន​យ៉ាងច្រើន​ផងដែរ​។ 
 
​គួ​រំលឹកថា PassApp បានចាប់ផ្ដើម​ឡើង​ដំបូង ដោយមាន​អ្នកបើកបរ​ត្រឹមតែ ៧​គ្រឿង​ប៉ុណ្ណោះ ហើយ​ព្យាយាម​ទទួល​អតិថិជន​គ្រប់កន្លែង​។ ដោយសារតែ​ភាពងាយស្រួល រហ័ស និង​តម្លៃ​សមរម្យ​នេះហើយ ក្រុមហ៊ុន PassApp បាន​វិវត្តន៍​ខ្លួន​យ៉ាង​ឆាប់រហ័ស​មិនគួរ​ឲ្យ​ជឿ ដោយ​ការណែនាំ​ពី​អតិថិជន​តៗ​គ្នា​។ បច្ចុប្បន្ន មាន​អ្នកប្រើប្រាស់​កម្មវិធី​ហៅ កង់​បី និង តាក់ស៊ី ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន ៥​លាន​នាក់ និង​មាន​អ្នកបើកបរ ៣០,០០០ នាក់ ដែលជា​ចំនួន​មួយ​គួរ​ឲ្យ​មាន​មោទកភាព​។​
 
​បច្ចុប្បន្ន PassApp បាន​ពង្រីក​សក្ដានុពល​របស់ខ្លួន ទៅកាន់​បណ្តា​ខេត្ត និង​ទីប្រជុំជន​ធំៗ​មួយចំនួនទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា មានដូចជា ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពត និង​ក្រុង​ប៉ោយ​ប៉ត​ជាដើម​។ លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏​ត្រៀម​ពង្រីក​ខ្លួន ពង្រីក​សក្តានុពល​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​ដែរ ក្នុងប្រទេស​កម្ពុជា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ដែលជា​អ្នកបើកបរ​។​
 
​គួរ​បញ្ចា​ក់ថា PassApp គឺជា​កម្មវិធី​ហៅ កង់​បី និង តាក់ស៊ី ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា ដែលមាន​ភាព​រហ័ស សុ​វ​ត្ដិ​ភាព និង​តម្លៃ​សមរម្យ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 PassApp
© រក្សាសិទ្ធិដោយ thmeythmey.com