អត្ថបទពាណិជ្ជកម្ម
STYLE ក្រុម​ជ័យលាភី​កម្មវិធី SmartStart រដូវ​កាល​ទី​៣ ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​
07, Feb 2020 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០៖ កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart រដូវ​កាល​ទី​៣ បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ កាលពី​ថ្ងៃ​៦ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​រៀបចំ​នៅ Impact Hub Phnom Penh​។ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គណៈកម្មការ​វិនិច្ឆ័យ បានជ្រើសរើស​ក្រុម STYLE ជា​កម្មវិធី​ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ឱកាស​ផ្សេងៗ ក្នុង​ការជួល​អាវធំ រ៉ូ​ប និង​ឈុត​សំលៀកបំពាក់​ប្រពៃណី​សម្រាប់​ពិធី​ពិសេសៗ ដោយ​ទទួលស្គាល់​ពី​ការងារ និង​ការខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​របស់​ពួកគេ រយៈពេល​ប្រាំ​មួយខែ​កន្លងមក​។ 
 
​ក្រុម​ជ័យលាភី​នេះ នឹង​ទទួលបាន​រង្វាន់​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាំងស្រុង ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Facebook Google Microsoft និង LinkedIn នៅ​ប្រទេស​សិង្ហ​បុរី ។
 
​កញ្ញា សូ សម្ផស្ស ពី​ក្រុម Style  បាន​ឲ្យ​ដឹងថា​៖«​យើង​មាន​ក្ដីរំភើប​យ៉ាងខ្លាំង ចំពោះ​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។ យើង​ទន្ទឹងរង់ចាំ​នូវ​ឱកាស​សិក្សា​ថែមទៀត ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពិភពលោក​ល្បីៗ​ទាំងនោះ​»​។ 


 
​កញ្ញា សម្ផស្ស បាន​បន្ថែមទៀតថា​៖ «​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ដូចជា​នាង​ខ្ញុំ ដើម្បី​រៀន​អំពី​គោលការណ៍​សំខាន់ៗ នៃ​គំនិត​អាជីវកម្ម​បច្ចេកវិទ្យា​។  យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន Smart និង Impact Hub Phnom Penh និង​ដៃគូ​ទាំងអស់ ដែល​បាន​បង្កើត​កម្មវិធី​នេះ និង​ផ្តល់ឱកាស​ដល់​យើង​។ រយៈពេល​៩ ខែ​កន្លងមកនេះ គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ខ្ញុំ​សូម​ណែ​នាំឱ្យ​និស្សិត​សាកលវិទ្យាល័យ​ទាំងអស់ ដាក់ពាក្យ​សុំចូល​រួម​ក​ម្ម​វិធី SmartStart នាពេល​អនាគត​»​។
​បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ខែមិថុនា ឆ្នាំ​២០១៩​មក ក្រុម​ឆ្នើម​ចំនួន​៥​ក្រុម ទទួលបាន​ទឹកប្រាក់​ចំនួន ៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក រួមជាមួយ​និង​ឱកាស​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​អាជីវកម្ម ដែលមាន​រយៈពេល​៦​ខែ ជាមួយ Impact Hub Phnom Penh ដើម្បី​ជំរុញ​គំនិត​របស់​ពួកគេ និង​ពង្រីក​អាជីវកម្ម​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី របស់​ពួកគេ​បន្ថែមទៀត​។​
 
​កញ្ញា ចាន់ ពេញ​ល័​ក្ខ អ្នកគ្រប់គ្រង​ផ្នែក​សហគមន៍​នៃ​ក្រុមហ៊ុន Raintree Development ដែលជា​គណៈកម្មការ​វិនិច្ឆ័យ​មួយរូប បាន​មានប្រសាសន៍ថា គណៈកម្មការ​វិនិច្ឆ័យ មានការ​លំបាក​ខ្លាំងណាស់ ក្នុងការ​ជ្រើសរើស​ជ័យលាភី ដោយសារតែ​គំនិត​អាជីវកម្ម​ពី​ក្រុម​ទាំងអស់ សុទ្ធតែ​អស្ចារ្យ​។ កញ្ញា ពេញ​ល័​ក្ខ បាន​មានប្រសាសន៍ថា​៖«​វា​ពិត​គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ពេលដែល​បានឃើញ​ការយកចិត្តទុកដាក់ និង​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​របស់​ពួកគេ បានបង្ហាញ​នៅក្នុង​បទ​បង្ហាញ​របស់​ពួកគេ​។ ក្រុម​នីមួយៗ បានធ្វើការ​ឥតឈប់ឈរ ក្នុង​រយៈពេល​ប្រាំ​មួយខែ​កន្លងមកនេះ ដើម្បី​បង្ហាញ​ពី​ការរីកចម្រើន​របស់​ពួកគេ ដល់​ពួកយើង​។ នាង​ខ្ញុំ​សូម​លើក​លើកទឹកចិត្ត​ឱ្យ​ពួកគេ​បន្តធ្វើ​ការ​លើ​គំនិត​អាជីវកម្ម​ទើប​បង្កើត​ថ្មី​របស់​ពួកគេ​និង​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួកគេ​ជា​ផ្លូវការ​»​។​
 
​ក្រុម​ចំនួន ៤ ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់​ព្រាត​រួមមាន​៖
 
RENTECH ជា​កម្មវិធី​ជួយ​អ្នកប្រើប្រាស់​ជួល​កន្លែង​ស្នាក់នៅ ជាពិសេស​អ្នក​ដែល​មកពី​ខេត្ត​នានា ដែល​មក​ទីក្រុង​ចម្បងៗ សម្រាប់​ការសិក្សា​ថ្នាក់ឧត្ដម​។​
 
Sers Chborng ជា​កម្មវិធី​ផ្ដល់​ការគាំទ្រ​ដល់​សិស្ស ដែល​ចង់​ដាក់ពាក្យ​អាហារូបករណ៍ និង កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា និង​ការចូលរួម​ការប្រកួត​ប្រជែង​ផ្សេងៗ​។​
 
PhumCAKE ជា​កម្មវិធី​ផ្ដល់​ឲ្យ​អ្នក​គ្រប់គ្នា​រចនា​រូបរាង រសជាតិ និង​ពណ៌​នំ​ខេ​ក​សម្រាប់​ឱកាស​ពិសេស​ផ្សេងៗ​។​
 
SpeakOut ជា​កម្មវិធី​ជួយ​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​បាក់​ទឹកចិត្ត តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​អនាមិក ព័ត៌មាន​ការយល់ដឹង និង​ភ្ជាប់​ពួកគេ​ជាមួយ​ពេទ្យ​ចិត្តសាស្ដ្រ​ដ៏​ជំនាញ​។​


 
​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Smart ដើម្បី​លើកកម្ពស់​សហគ្រិនភាព និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart មាន​គោលបំណង​គាំទ្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​របស់​ក​ម្ពុ​ជា ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន តាមរយៈ​ការផ្ដល់​ការណែនាំ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ ចាប់តាំងពី​ឆ្នាំ ២០១៧​មក កម្មវិធី SmartStart ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួមទាំង​ការចូលរួម​វិភាគទាន របស់​ក្រុមហ៊ុន Smart ទៅក្នុង​មូលនិធិ​នៃ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​។ 
 
​លោក Feiruz Ikhwan អគ្គនាយក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​នេះ​ជាការ​លើកទឹកចិត្ត​យ៉ាងខ្លាំង ដែលមាន​យុវជន​កម្ពុជា​ជាច្រើន​ឡើង ចូលរួម​ក្នុង​ដំណើរ​ជា​ភាព​សហគ្រិន​បែប​ឌីជីថល​។ ខ្ញុំ​សង្ឃឹមថា ជាមួយ​ការប្ដេជ្ញា​ចិ​ត្ដ និង​បំណងប្រាថ្នា​របស់​ពួកគេ ក្នុង​ការកសាង​អាជីវកម្ម​ឌីជីថល និង​ចូលរួមចំណែក​យ៉ាងច្រើន ដល់​សេដ្ឋកិច្ច​ឌីជីថល​នាពេល​អា​នាគ​ត របស់​ប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន Smart Axiata បាន​ខិតខំ​ជំរុញ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ខ្ញុំ​សូម​អបអរសាទរ​ដល់​ក្រុម​ទាំងអស់ ដែល​បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា ពួកគេ​នឹង​យក​អ្វីដែល​ពួកគេ​បាន​រៀន ពី​កម្មវិធី SmartStart ទៅប្រើ​ប្រាស់ ដើម្បី​អភិវឌ្ឍ​ខ្លួនគេ​ផ្ទាល់ ក៏ដូចជា​ការងារ​អាជីព​ផងដែរ​»​។​


 
​ពាក្យសុំ​សម្រាប់​វគ្គ​បន្ទាប់ នៃ​កម្មវិធី SmartStart នឹង​ចាប់ផ្ដើម​នៅ​ខែមេសា ឆ្នាំ​២០២០​ខាងមុខនេះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​កម្មវិធី SmartStart,  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «Smart for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ https://www.smartedu.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com