អត្ថបទពាណិជ្ជកម្ម
ក្រុម Mustache Band និង​ក្រុម​តូច SWSB នឹង​ផ្តល់​ភាព​រីករាយ​ដល់​អតិថិជន​ស្រា​បៀរ កម្ពុជា នៅក្នុង​ប្រកួត​រវាង Manchester City និង West Ham ចុង​សប្តាហ៍​នេះ​
08, Feb 2020 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​លី​ក​កំពូល របស់​ចក្រភព​អង់គ្លេស បាន​ឈាន​មកដល់​ពាក់កណ្តាល​រដូវ​កាល ២០១៩-២០២០  នៃ​ការប្រកួត​ទាំងមូល​ហើយ​។ លទ្ធផល​បច្ចុប្បន្ន ក្រុម Manchester City ដែលជា​ដៃគូ​ឥតខ្ចោះ របស់ ស្រា​បៀរ កម្ពុជា ស្ថិតនៅក្នុង​លេខ​រៀង​ទី​២ ជាមួយ ពិន្ទុ​៥១ គ្រាប់ ដេញតាម Liverpool ជាមួយ​ពិន្ទុ​៧៣​គ្រាប់​។ 
 
​ខណៈដែល​ក្រុម Manchester City កំពុង​ប្រឹងប្រែង​អស់​លទ្ធភាព​រាល់​ការប្រកួត ស្រា​បៀរ កម្ពុជា ក៏​កំពុង​ព្យាយាម​ទាក់ទាញ​អ្នកគាំទ្រ​ក្រុម​បាល់​ទាល់​ជើងឯក ២ រដូវ​ជាប់​គ្នា​នេះ ឲ្យ​មកជួយ​ស្រែក​ហ៊ោ គាំទ្រ​ដល់​ដៃគូ​របស់ខ្លួន​ផងដែរ​។ ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា បាន​សហការ​ជាមួយ​ក្រុម​តារាចម្រៀង Original ល្បីៗ ២ ក្រុម គឺ Mustache Band និង​ក្រុម​តូច Small World Small Band (SWSB) មក​ចូលរួម និង​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​បន្ថែម ដល់​អតិថិជន​របស់​ខ្លួន  ដែល​មក​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ ការប្រកួត​រវាង​ក្រុម Manchester City ប៉ះ​ជា មួយក្រុម West Ham នៅវេលា​ម៉ោង ១១​កន្លះ រា​រាត្រី​ថ្ងៃអាទិត្យ​ទី​៩ កុម្ភៈ​នេះ នៅ ផាប់​ចំនួន​៥ កន្លែង​ផ្សេងៗ​គ្នា​។ 
 
​ដោយឡែក Mustache Band នឹង​សម្តែង​នៅ​ផាប់ The Storm (https://goo.gl/maps/sd7c4C2a2knu2aNcA) ស្ថិតនៅ​លើផ្លូវ​ឧកញ៉ា ទេព​ផន (182), ចំណែក​ក្រុម​តូច SWSB សម្តែង​នៅ​ផាប់ Old Place (https://goo.gl/maps/gSczZPtjtsQQ3tbA9) លើផ្លូវ 257 សង្កាត់​ទឹកល្អក់​3, ហើយ​ផាប់​ចំនួន 3​ទៀត​រួមមាន ផាប់ Panorama (https://goo.gl/maps/A8mfpr6ZiFWzDvWaA) លើផ្លូវ​ស៊ីសុវត្ថិ កែង​ផ្លូវ 178, ផាប់ Eden The Cornerstone (https://goo.gl/maps/Q2ZH4xqd26BgRX6d9)  លើ វិថី តេ​ជោ​ដំ​ឌិន (154), និង ផាប់ All Sport bar (https://goo.gl/maps/8QxusJmZxZzFCxRA7) លើផ្លូវ​លី​យ៉​ត​ឡាយ (172)​។ 
  
​ក្រៅពី​ទស្សនា​ការសម្តែង និង​ការប្រកួត​បាល់ទាត់ ស្រា​បៀរ កម្ពុជា ក៏​នឹង​រៀបចំ​ការចាប់​ឆ្នោត​ផ្តល់ជូន​រង្វាន់​ដូចជា ទូរទស្សន៍ ៣២ អ៊ីង​, រង្វាន់ ស្រា​បៀរ កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កំលាំង វើក WURKZ ផងដែរ​។​
 
​កម្មវិធី​ទាំងមូល​នេះ នឹង​ចាប់ផ្តើម​ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​១​ទៀបភ្លឺ ថ្ងៃទី​១០ កុម្ភៈ ឆ្នាំ ២០២០​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com