ជាតិ
សម្តេច ហ៊ុន សែន៖ និស្សិតខ្មែរនៅ​វូហាន២៣នាក់មានសុខភាពល្អ
18, Feb 2020 , 8:43 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ នេះ បានអះអាងថា និស្សិតខ្មែរ២៣នាក់នៅ​ក្រុងវូហាន ខេត្តហ៊ូប៉ី មាន​សុខភាពល្អ ដោយសារតែមានការយក​ចិត្តទុក​ដាក់ពី​អាជ្ញាធរចិន។ សម្តេចបាន​អះអាង​បែបនេះ នាពិធីចែកសញ្ញាបត្រដល់គរុសិស្សជិត២០០០នាក់​នៅ​វិទ្យាស្ថានជាតិអប់រំ។



ជាមួយ​គ្នានេះ សម្តេចបាន​សំដែងការហួស​ចិត្តចំពោះពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​ថា មាននិស្សិតម្នាក់ស្លាប់ ហើយ​ថែមទាំងនិយាយមិនល្អពីសម្តេចថែមទៀត។

© រក្សាសិទ្ធិដោយ thmeythmey.com