អន្តរជាតិ
អ៊ីរ៉ង់​ធ្វើ​តេស្តឃើញ​វិជ្ជមាន COVID-19 ពីរ​ករណី​ដំបូង
19, Feb 2020 , 7:19 pm        
រូបភាព
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក Kianoush Jahanpour​
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក Kianoush Jahanpour​
ដោយ: ថ្មីៗ
មនុស្ស​ពីរ​នាក់​មានលទ្ធផលតេស្ត​វិជ្ជមាននៃ​​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក Kianoush Jahanpour​។ ករណី​ពីរ​ដំបូង​នៅ​រដ្ឋ​ឥស្លាម​មួយ​នេះ ត្រូវបាន​រកឃើញ​នៅ​ក្រុង Qom​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន IRNA​។​



​អ៊ីរ៉ង់​ក្លាយជា​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​ទី​ពីរ បន្ទាប់ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​រកឃើញ​ករណី​ឆ្លង COVID-19 ដោយ​បច្ចុប្បន្ន អេ​មី​រ៉ា​ត​អារ៉ាប់​មាន​៩​ករណី និង​សះស្បើយ​៣​ករណី​។

អ៊ីរ៉ង់ក៏ជាប្រទេសទី២៦ផងដែរដែលរកឃើញករណីឆ្លង COVID-19 ៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com