អត្ថបទពាណិជ្ជកម្ម
គម្រោង​អភិវឌ្ឍ​លំនៅឋាន​«​កំណប់​ឋានសួគ៌​»​លើ​ភ្នំ​បូកគោ របស់​ក្រុមហ៊ុន​សុខាអូតែល បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៧ ខែមីនា​
25, Feb 2020 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន សុខាអូតែល នឹង​ប្រកាស​បើក​គម្រោង​បន្ត គម្រោង​ទី​៣-​ក្រោ​ន  អ៊ី​ស្តេត ចាប់ពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ តទៅ នៅ​ទីស្នាក់ការ​កណ្តាល​ផ្នែក​លក់ ដែលមាន​អាសយដ្ឋាន​នៅ អគារ​សូគីម៉ិច ជាន់​ទី​២, ផ្ទះ​លេខ​២២,​ផ្លូវ​ក្រមួនស​,​សង្កាត់​ផ្សារ​ថ្មី​២,​ខណ្ឌដូនពេញ​,​រាជធានី​ភ្នំពេញ​។ 
 
​ការទន្ទឹងរង់ចាំ​រប​ស់​អតិថិជន​បានមក​ដល់​ហើយ គម្រោង​ថ្មី ដ៏​ធំ​អស្ចារ្យ «​កំណប់​ឋានសួគ៌​» របស់ ក្រុមហ៊ុន សុខា អូ​តែ​ល ជា​ក្រុមហ៊ុន​បាន​និ​យោគ​លើ​វិស័យ សណ្ឋាគារ​ខ្នាត​អន្តរជាតិ​តាំងពី​ឆ្នាំ​១៩៩៧​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន នឹង​រៀបចំ​បើក​ការដ្ឋាន​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន នៅលើ​”​ភ្នំ​បូកគោ​” នា​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ ដោយមាន​ការចូលរួម​ក្រោម​អធិបតីភាព​ពី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  និង​មានការ​ចូលរួម​ពី​ប្រជាជន​នៅ​ខេត្តកំពត  រួមទាំង​អ្នកវិនិយោគ​ជាច្រើន​។ កម្មវិធី​បើក​ការដ្ឋាន​នេះ នឹង​រៀបចំ​នៅ​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​”​បូកគោ​”(​កំពត​) ក្នុង​គម្រោង​ទី​៣-​ក្រោ​ន  អ៊ី​ស្តេត​។ 
 
​ក្រុមហ៊ុន​សុខាអូតែល ជា​ក្រុមហ៊ុន​នាំមុខ​មួយ​នៃ​វិស័យ​បដិសណ្ឋារកិច្ច ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​សម្បទាន ធ្វើ​វិនិយោគ​អភិវឌ្ឍ នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” មាន​ចម្ងាយ​ប្រហែល ១៨៩ គីឡូម៉ែត្រ​តែប៉ុណ្ណោះ ពី​រាជធានី​ភ្នំពេញ និង​មាន​ទីតាំង​ស្ថិតនៅ​ជិត​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដូចជា​៖ កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​, កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ​, ផ្លូវ​រថភ្លើង​, និង​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជាដើម​។​


 
​មាន​ផ្លូវ​គមនាគមន៍​ធំៗ​ជាច្រើន ដែល​អាចធ្វើ​ដំណើរ​ទៅកាន់​តំបន់​អភិវឌ្ឍ​ភ្នំ​បូកគោ​នេះ ដូចជា​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​ល្បឿន​លឿន​ដែល​កំពុង​សាងសង់​និង​ពង្រីក​បន្ថែម ដែល​គ្រោង​បញ្ចប់​រួចរាល់​ជា​បន្តបន្ទាប់​នាពេល​ឆាប់ៗ​ខាងមុខនេះ ព្រមទាំង​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​លេខ​៤១ ដែលជា​ផ្លូវជាតិ​ដ៏​សំខាន់ សម្រាប់​ការធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​នាពេល​បច្ចុប្បន្ន ។ លើសពីនេះ ការធ្វើដំណើរ​ទៅ​ទីនោះ​តាម​ឧ​ទ្ធ​ម្ភា​ចក្រ​ក៏បាន​។  
 
​គួរបញ្ជាក់​ផងដែរ​ថា ការបើក​ការដ្ឋាន​គម្រោង​ទី​៣ ក្រោ​ន អ៊ី​ស្តេត​នេះ ផ្តោត​សំខាន់​ទៅលើ​គម្រោង​អភិវឌ្ឍ ដែល​ប្រកបដោយ​សក្តានុពល​ទាំង​ហិរញ្ញវត្ថុ គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និង​សំណង់​លំនៅដ្ឋាន​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​យើងខ្ញុំ​ស្វាគមន៍​សម្រាប់​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស ដែលមាន​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោង​ទី​៣ ដ៏​ធំ​មួយ​នេះ​។ 
 
​គួរ​រំលឹក​ផងដែរ​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​”​មាន​សក្តានុពល​ធំៗ ដែលមាន​ភាព​ទាក់ទាញ​វិនិយោគិន មក​ធ្វើ​វិនិយោគ លើ​គម្រោង​បុរី​មរកត​ឋានសួគ៌​,​គម្រោង​បុរី​អម្រឹត​ឋានសួគ៌ និង គម្រោង​ក្រោ​ន  អ៊ី​ស្តេត ដែល​នឹង​ប្រកាស​បើក​គម្រោង​បន្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ នៅ​ទីស្នាក់ការ​កណ្តាល​ផ្នែក​លក់ :​ជាន់​ទី​២,​អគារ​សូគីម៉ិច​,​ផ្ទះ​លេខ​២២,​ផ្លូវ​ក្រមួនស​,​សង្កាត់​ផ្សារ​ថ្មី​២,​ខណ្ឌដូនពេញ​,​រាជធានី​ភ្នំពេញ​។​
 
​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ជា​តំបន់​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត ពោរពេញ​ទៅដោយ​សម្រស់​ព្រៃព្រឹក្សា ទឹកធ្លាក់ ជ្រោះ​ជ្រលង​ដងអូរ ផ្កា និង​រុក្ខជាតិ​ប្លែកៗ ព្រមទាំង​ផ្ទាំង​ថ្ម​ធម្មជាតិ ដែលមាន​សណ្ឋាន​ប្លែកៗ ដូច រូប​សត្វ ឬ រូប​ប្រាសាទ ជាដើម​។  លើសពីនេះ ទីនេះ​ក៏ត្រូវ​បានចាត់ទុក​ជាក​ន្លែ​ង​ដ៏​ស័ក្តិ​សិទ្ធ សម្រាប់​ការគោរព​បូជា បន់ស្រន់ និង​ធ្វើ​សមាធិ​ផងដែរ​។ ពិសេស​ជាងនេះទៀត​នោះ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​”  ក៏​ជា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ ដែល​ត្រូវបាន​រកឃើញ និង​បាន​អភិវឌ្ឍ​តាំងតែ​ពី​ទសវត្ស​ឆ្នាំ​១៩២០ និង​បាន​ក្លាយជា​ទីក្រុង​លើ​ភ្នំ​ដំបូង​គេ​បង្អស់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ស្នា​ព្រះ​ហ​ស្ថ​ដឹកនាំ​ដ៏​ឧត្តុង្គឧត្តម​បំផុត របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ហើយ​បាន​ក្លាយជា​កេរ​មរតក​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ហើយ​ត្រូវបាន​សិក្សា​ស្រាវជ្រាវ និង​ចាត់ទុកជា​រមណីយដ្ឋាន​សុខភាព​ដ៏​ពិសេស ដែល​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​ដោយ​ធម្មជាតិ​។ ស្នាក​ស្នាម​កេរដំណែល​ប្រវត្តិសាស្ត្រ ដែល​បាន​បន្សល់ទុក​រហូតមក​ដល់​សព្វថ្ងៃនេះ មាន​ជាអាទិ៍​៖
 
   ព្រះរាជដំណាក់​ស្លា​ខ្មៅ​
   ព្រះរាជដំណាក់​ព្រះបាទ​សម្តេច ស៊ីសុវត្ថិ មុនី​វង្ស​
   អគារ​អតីត​សាលាក្រុង​បូកគោ​
   អគារ​សណ្ឋាគារ ដែលមាន​អាយុ​ជិត ១០០ ឆ្នាំ​
   អគារ​អតីត​កាស៊ីណូ​
   ប្រាសាទ​ព្រះអង្គ​ប្រោសសត្វ​
   ព្រះវិហា​កា​តូ​លី​ក​
   វត្ត​សំពៅ​ប្រាំ ។​ល​។ និង ។​ល​៕

ទីតាំង​កម្មវិធី​៖ ស្ថិតនៅ​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​”​បូកគោ​”(​កំពត​) ក្នុង​គម្រោង​ទី​៣-​ក្រោ​ន  អុីស្តេត​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​៖  067 200 777/098 200 777/099 200 777​






















  
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com