COVID-19
អន្តរជាតិ
ស្វី​ស​ជា​ប្រទេស​ទី​៣៧​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
25, Feb 2020 , 10:15 pm        
រូបភាព
ដោយ: រួបរួម
ការិយាល័យ​សហព័ន្ធ​នៃ​សុខភាព​សាធារណៈ​ស្វី​ស បានប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង​នៃ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ស្វី​ស 20Minuten ដោយ​មិនទាន់​បានបញ្ជាក់​ព័ត៌មាន​លំអិត​ឡើយ​។​



​ករណីនេះ នាំ​ឲ្យ​ស្វី​ស​ក្លាយជា​ប្រទេស​ទី​៣៧​ដែលមាន​ករណី​ឆ្លង COVID-19 បន្ទាប់ពី​ការប្រកាស​ពីរ​ករណី​ដំបូង​នៅ​អូទ្រីស និង​១​ករណី​នៅ​ក្រូ​អាត​។ ស្វី​ស​ក៏​ក្លាយជា​ប្រទេស​ទី​១២​ផងដែរ​នៅ​អឺរ៉ុប ដែល​រកឃើញ​ករណី​ជំងឺ​នេះ ខណៈ​អ៊ីតាលី​កំពុង​រងគ្រោះ​ខ្លាំងជាងគេ​។​

​ប្រទេស​ទាំង​៣៦​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស និង​ក្រូ​អាត​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com