COVID-19
អន្តរជាតិ
អាល្លឺម៉ង់មានអ្នកស្លាប់ពីរនាក់ដំបូងដោយសារ COVID-19
10, Mar 2020 , 9:07 am        
រូបភាព
រូបភាព AFP
រូបភាព AFP
នាថ្ងៃទី៩ ខែមីនា អាល្លឺម៉ង់ បានរកឃើញករណីស្លាប់ចំនួន ២ករណី ដោយសារCOVID-19 លើកដំបូងនៅក្នុងប្រទេស ខណៈករណីឆ្លងសរុបនៅក្នុងប្រទេសកើនដល់លើស ១២០០ករណី។



នេះ គឺជា ២ករណីស្លាប់ដំបូងនៅក្នុងទឹកដីអាល្លឺម៉ង់ ខណៈករណីឆ្លង COVID-19 ត្រូវបានគេរកឃើញជាបន្តបន្ទាប់។ បើតាមអាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ ករណីស្លាប់ទី១ គឺកើតមាននៅក្នុងតំបន់ Heinsberg នាថ្ងៃទី៩ ខែមីនា ខណៈករណីស្លាប់ទីពីរ គឺជាស្រ្តីវ័យ ៨៩ឆ្នាំ នៅក្នុងទីក្រុងEssen។ 
 
គិតត្រឹមថ្ងៃទី៩ ខែមីនានេះ តំបន់Heinsberg និងទីក្រុងEssen គឺមានករណីសរុបចំនួនជាង ៤៨០ករណី។តួលេខករណីឆ្លងចុងក្រោយថ្មី គឺមានចំនួន ៧៣ករណី។ ការណ៍នេះ បានធ្វើអាល្លឺម៉ង់រកឃើញករណីឆ្លងសរុបមានចំនួនជាង ១២០០ករណី និងមានអ្នកជាសះស្បើយចំនួន ១៨ករណី៕
 

Tag:
 អាល្លឺម៉ង់់
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com