អត្ថបទពាណិជ្ជកម្ម
សន្និបាត​សហគ្រិន​ស្ត្រី​ឆ្នាំ​២០២០​របស់ SHE បាន​ជោគជ័យ​ដ៏​ធំធេង ជាមួយ​វត្តមាន​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រមាណ​៣៥០​នាក់​
13, Mar 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ​២០២០​នេះ គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់ សហគ្រាស​សង្គម ស៊ី​អ៊ិន​វេស​មិន (SHE Investments) ប្រារព្ធ​និង​អបអរសាទរ មិន​ត្រឹមតែ​សមភាព​យេនឌ័រ ប៉ុន្តែ​ជាការ​ប្រារព្ធ​ខួប​៥​ឆ្នាំ និង​អបអរ​សមិទ្ធផល​វិជ្ជមាន​នានា របស់​ពួកយើង​ក្នុងពេល​ជាមួយគ្នានេះ​។ សន្និបាត​សហគ្រិន​ស្ត្រី​ឆ្នាំនេះ រៀបចំ​ក្រោម​ប្រធានបទ​៖ «​ការវិនិយោគ​ជាមួយ​ស្ត្រី​ត្រូវបាន​មើលឃើញ​ជា​ឱកាស​មិនមែន​ជំនួយ​សប្បុរសធម៌​»​។​

​កាលពី​ថ្ងៃទី​០៦ ខែមីនា កន្លងទៅ សហគ្រាស​សង្គម ស៊ី​អ៊ិន​វេស​មិន បានរៀបចំ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដែល​សន្និបាត​នេះ​ត្រូវបាន​រៀបចំ​តាំងពី ស៊ី​អ៊ិន​វេស​មិន (SHE Investments) កកើតឡើង​ដំបូង​នៅ​ឆ្នាំ​២០១៥​មក​ម្លេះ​។ ស៊ី​អ៊ិន​វេស​មិន អះអាងថា​៖ «​ឥឡូវនេះ ៥​ឆ្នាំ​ក្រោយមក អ៊ិន​វេស​មិន ពិត​ជាមាន​សេចក្ដី​សោម​ន្ស​រីករាយ ដែល​សន្និបាត​នេះ ទទួលបាន​ការចូលរួម​ពី​សហគ្រិន​ស្ត្រី​កម្ពុជា និង​អ្នកចូលរួម​ដទៃទៀត​ប្រមាណ ៣៥០​នាក់ ដើម្បី​អបអរសាទរ និង​គាំទ្រ​ដល់​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ខ្មែរ ជាមួយនឹង​ប្រធានបទ​៖ ការវិនិយោគ​ជាមួយ​ស្ត្រី​ត្រូវបាន​មើលឃើញ​ជា​ឱកាស​មិនមែន​ជំនួយ​សប្បុរសធម៌ ព្រមទាំង​សមិទ្ធផល​វិជ្ជមាន​ផ្សេងៗ​ទៀត ដែល​ពួកយើង​បាន​បង្កើតឡើង​ជាមួយគ្នា​ក្នុង​សហគមន៍​»​។​


 
​អ៊ិន​វេស​មិន ពិតជា​រំភើប​យ៉ាង​ក្រៃលែង ដែល​បានរៀបចំ​កម្មវិធី ប្រគល់​ពានរង្វាន់​សហគ្រិន​ស្ត្រី​ប្រចាំឆ្នាំ​២០២០ ស្របពេល​សន្និបាត​ឆ្នាំនេះ​ផងដែរ ហើយ​ក្នុងនោះ​មាន​សហគ្រិន​ស្ត្រី​មកពី​៦​អាជីវកម្ម​ផ្សេងៗ​គ្នា​ទទួលបាន​ពានរង្វាន់​ទាំង​៦​ប្រភេទ រួមមាន ពានរង្វាន់​អាជីវកម្ម​ទើប​ចាប់ផ្ដើម បាន​ទៅលើ លោកស្រី តាន់ ស្រី​ពៅ ស្ថាបនិក អា​ហ្គា​ប៉េ កាហ្វេ​, ពានរង្វាន់​អាជីវកម្ម​សុចរិត​ភាព បាន​ទៅលើ លោកស្រី ម៉ៅ គ​ន្ធា សហ​ស្ថាបនិក តស៊ូ​, ពានរង្វាន់​អាជីវកម្ម​បៃតង បាន​ទៅលើ កញ្ញា វត្ថា វិច្ឆិកា ស្ថាបនិក ដៃ​ខ្មែរ​, ពានរង្វាន់​អាជីវកម្ម​រីកចំរើន​លឿន​បំផុត បាន​ទៅលើ លោកស្រី ហាំ សុ​ឡា​រ៉ូ ស្ថាបនិក ដៃ​ម៉ែ​បោក​អ៊ុត​ទំនើប​, ពានរង្វាន់​អាជីវកម្ម​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម បាន​ទៅលើ លោកស្រី ណោម ប៊ុន​ណាក់ ស្ថាបនិក ភូមិ​សិប្បកម្ម និង​ពានរង្វាន់​អាជីវកម្ម​បច្ចេកវិទ្យា បាន​ទៅលើ លោកស្រី ខៀវ ធីតា ស្ថាបនិក សូ​ឡា​ហ្គ្រី​ន​អ៊ិន​នើ​ជី​កម្ពុជា​។ 
 
​សហគ្រាស​សង្គម ស៊ី​អ៊ិន​វេស​មិន សូម​ថ្លែងអំណរគុណ​ដល់ គម្រោង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID តាមរយៈ​គម្រោង WE Act និង ធនាគារ ប្រ៊េ​ដ​ប៊ែ​ង កម្ពុជា (Bred Bank Cambodia) ព្រមទាំង​ធនាគារ ភីភី​ស៊ី​ប៊ែ​ង (PPCBank) ដែល​បាន​ជួយ​គាំទ្រ​ដល់​សន្និបាត​ឆ្នាំនេះ អោយ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន និង​បញ្ចប់​ទៅដោយ​ស្នាមញញឹម​គ្រប់គ្នា​៕



© រក្សាសិទ្ធិដោយ thmeythmey.com