អត្ថបទពាណិជ្ជកម្ម
កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា វិល​មកវិញ ដោយ​បង្ហាញខ្លួន​តាមរយៈ​ការប្រគំ​តន្ត្រី Cambodia Brew the Beat
13, Mar 2020 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ដែល​ត្រៀម​បង្ហាញខ្លួន​លើ​ឆាក​តន្ត្រី​ស្រា​បៀរ កម្ពុជា Cambodia Brew the Beat នៅលើ​ទឹកដី​ខេត្តពោធិ៍សាត់​ចុង​សប្តាហ៍​នេះ ធានាថា នឹងធ្វើ​ឱ្យ​ហ្វេ​នៗ​ជាច្រើន​រំភើប​សប្បាយរីករាយ​ជាក់​ជាមិនខាន​ឡើយ ក្រោយ​អវត្តមាន​ជាច្រើន​ខែ​កន្លងមក​។​
 
​ក្រៅពី​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ក៏មាន​វត្តមាន​តារាចម្រៀង​ជា​អាយ​ដល​ជា​ដៃគូ គឺ ឆន សុ​វណ្ណា​រាជ ដែល​នឹងចូលរួម​ម​កប​ង្រួ​ន​ឆាក​តន្ត្រី អមដោយ​កំពូល​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត ដូចជា សួស វី​ហ្សា នី រតនា ចំរើន សុភ​ក្រ័ ប៉ាច គីម​មួយ ឈិន ម៉ា​និច្ច វង្ស តារា​រតនា កែវ សុ​បញ្ញា គង់ ចំរើន និង គឿ នភាល័យ ផងដែរ​។  
 
​ដើម្បី​ធ្វើឱ្យ​ការសម្តែង​កាន់តែ​មាន​ភាព​អធិកអធម តំណាង​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា សូម​អញ្ជើញ​អ្នក​ខេត្តពោធិ៍សាត់​ទាំងអស់​ចូលរួម​ទស្សនា​ផ្តល់​ជា​កម្លាំងចិត្ត ស្រែក​ហ៊ោ និង​រាំលេង​កម្សាន្ត​នៅ​ទីតាំង​ប្រគំ​តន្ត្រី​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត ពីថ្ងៃ​ទី​១៣​ដល់​១៤ ខែមីនា​នេះ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ​។ ទស្សនិកជន​នៅតាម​គេហដ្ឋាន​ក៏​អាច​ទស្សនា​កម្សាន្ត​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​បានដែរ ចាប់ពី​ម៉ោង​៨​យប់​តទៅ​៕ 









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com