COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង​៖ ក្រុង​Daegu ដែលជា​ចំណុច​ផ្ទុះ COVID-19 គ្មាន​ករណី​ឆ្លង​ថ្មី​ជា​លើកដំបូង
10, Apr 2020 , 8:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ទីក្រុង Daegu របស់​កូរ៉េខាងត្បូង​នា​ថ្ងៃទី​១០ ខែមេសា ត្រូវបាន​រាយការណ៍​ថា គ្មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ជា​លើកដំបូង ចាប់តាំងពី​ចុងខែ​កុម្ភៈ​កន្លងមក​។ នៅ​ថ្ងៃ​ដដែល ករណី​ឆ្លង​នៅ​ទូទាំង​កូរ៉េខាងត្បូង​មាន ២៧​ករណី​ដែលជា​តួលេខ​ទាប​មួយ​។


 
​បើតាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង កូរ៉េខាងត្បូង​រកឃើញ​អ្នក​ផ្ទុក COVID-19 ថ្មី​ចំនួន ២៧​ករណី​ប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស​។ នេះ​គឺជា​តួលេខ​ចុះ​ទាប​បំផុត​របស់​កូរ៉េខាងត្បូង បើ​គិត​ចាប់ពី​ចុងខែ​កុម្ភៈ​។ មិន​ត្រឹមតែ​តួលេខ​ធ្លាក់ចុះ​ទាប នៅ​ទីក្រុង Daegu ក៏​មិនបាន​រក​ករណី​ឆ្លង​ដែរ​ក្នុង​ថ្ងៃ​ដដែល​នេះ​។ នេះ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​កូរ៉េខាងត្បូង ព្រោះ​កន្លងមក​ទីក្រុង Daegu ធ្លាប់ជា​ទីតាំង​ផ្ទុះ COVID-19 ខ្លាំងជាងគេ​បំផុត​បន្ទាប់ពី​ចិន​។ 
 
​ចំណែក​ខេត្ត North Gyeongsang ដែលជា​ទីតាំង​ផ្ទុះ​ខ្លាំង​ដែរនោះ អាជ្ញាធរ​កូរ៉េខាងត្បូង​មិនបាន​លើ ក​ឡើង​ឡើយ​។ 
 
​ក្នុងពេល​កន្លងមក ទីក្រុង​Daegu គឺជា​ទីតាំង​ផ្ទុះ​ខ្លាំង​បំផុត​នៃ COVID-19 ។ ភាគច្រើន​នៃ​អ្នក​ឆ្លង​នៅ​កូរ៉េខាងត្បូង គឺ​ចេញពី​ទីក្រុង​នេះ ហើយ​ព្រះវិហារ Shincheonji គឺជា​ប្រភព​ចម្លង​កូ​រ៉ូ​ណាវី​រុស​ទៅ​ប្រជាជន​ផ្សេងទៀត​។ 
 
​បើតាម​ការអះអាង​រប​ស់​អនុរដ្ឋមន្ត្រី​សុខាភិបាល លោក Kim Ganglip ការធ្លាក់ចុះ​នៃ​អត្រា​ឆ្លង​នៅ​កូរ៉េខាងត្បូង​បែបនេះ គឺ​ដោយសារតែ​ប្រជាជន​ម្នាក់ៗ​រក្សា​គម្លាត (Social Distancing) ពីគ្នា ប៉ុន្តែ​ប្រសិនបើ​ប្រជាជន​មិន​គោរព ឬ​អនុវត្ត​ការរក្សា​គម្លាត​នេះ​ទេ ទីក្រុង Daegu នឹង​បន្ត​មាន​ករណី​ឆ្លង​បន្ថែមទៀត​។ 
 
​គិត​មក​ត្រឹម​ថ្ងៃ​១០ ខែមេសា កូរ៉េខាងត្បូង​មាន​ករណី COVID-19 សរុប​ចំនួន​ជាង ១​ម៉ឺន​ករណី​។ ក្នុង​ចំនួន​នេះ មាន​អ្នកស្លាប់​ចំនួន ២០៤​ករណី អ្នកជា​សះស្បើយ​ចំនួន ៦៩៧៣​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com