ជាតិ
សុខភាព
គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​៦ ត្រូវបាន​ក្រសួងសុខាភិបាល ហាម​ផ្សាយ​លក់​អាល់កុល និង​សារធាតុ​សម្លាប់​មេរោគ​
10, Apr 2020 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Meily DV Shopping, MeyMey Sportware shop, Smart Accessories shop, Beauty Chose គ្រឿងសម្អាង​កូរ៉េ​, Mar Tey Beauty Skin និង Super Printer ត្រូវបាន​ក្រសួងសុខាភិបាល ហាម​ផ្សព្វផ្សាយ​លក់​នូវ​អាល់កុល និង​សារធាតុ​សម្លាប់​មេរោគ ដោយសារ​គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​។

 
​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​របស់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែមេសា ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ទឹក​អាល់កុល និង​សារធាតុ​សម្លាប់​មេរោគ​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​៦​ខាងលើ​កំពុង​ផ្សព្វផ្សាយ គឺ​គ្មាន​ប្រភព​ច្បាស់លាស់ គ្មាន​ការធានា​ពី​គុណភាព និង​គ្មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ឡើយ​។ ដើម្បី​ចៀសវាង​ការខាតបង់​ថវិកា និង​ប៉ះពាល់​ដល់​សុខភាព ក្រសួង​បានស្នើ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ណា​ដែល​គ្មាន​បញ្ជិកា ឬ​ប្រវេទន៍ ដែល​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​។​
 
​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​អះអាងថា ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​៦​ខាងលើ​៕
 






Tag:
 អាល់កុល​
  មេរោគ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com