COVID-19
ជាតិ
ក្នុង​ភាសា​បារាំង​, តើ La COVID-19 ឬ Le COVID-19?
13, Apr 2020 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកចេះ​ភាសា​បារាំង​នៅ​មិនទាន់​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​។ ចាប់តាំងពី​ពាក្យកាត់​នេះ​ត្រូវបាន​បង្កើត​មក គេ​សង្កេតឃើញថា ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង​មួយចំនួន​នៅ​មិនទាន់​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យកាត់​នេះ​នៅឡើយ​ទេ​។ តើ​ពាក្យកាត់ COVID-19 មាន​ភេទ​ជា​ប្រុស​(​ឈ្មោល​) ឬ​ស្រី​(​ញី​)?​។ សូមបញ្ជាក់ថា នៅក្នុង​ភាសា​បារាំង ពាក្យ​នីមួយៗ​ត្រូវ​បញ្ជាក់​ភេទ​របស់​«​ប្រុស ឬ​ស្រី​»(Le ឬ​La)​។


តាមពិត ពាក្យកាត់ COVID-19 នេះ កើតចេញពី​ពាក្យ CO=Corona, VI=Virus, D=Disease, 19=2019(Coronavirusdisease19)(COVID-19)​។ 
 
​កាសែត​នៅក្នុង​ប្រទេស​បារាំង​ប្រើ COVID-19 ជា​ភេទ​ប្រុស Le COVID-19 ព្រោះ ដោយ​សំអាងថា វា​ជា Virus (Le) តែ​កាសែត​នៅក្នុង​ខេត្ត​កេ​បិ​ចនៃ​ប្រទេស កាណាដា ដែល​និយាយ​ភាសា​បារាំង​ដែរនោះ ហៅថា La COVID-19 ដោយ​សំអាងថា la maladie (La)​។ 
 
​ងាក​មក​មើល វេ​ប​សាយ​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក​ជា​ភាសា​បារាំង​ម្តងវិញ អត្ថបទ​ខ្លះ ប្រើ Le COVID-19 អត្ថបទ​ខ្លះ​ប្រើ La COVID-19​។ ចម្លើយ​ពិតប្រាកដ ស្ថិតនៅ​ស្មុគស្មាញ​នៅឡើយ​។ ដូច្នេះ អ្នកសិក្សា​ភាសា​បារាំង​មិនទាន់​អាច​សម្រេចចិត្តថា តើ​ត្រូវ​ប្រើប្រាស់​មួយណា​ឲ្យ​ត្រឹមត្រូវ​នៅឡើយ​ទេ​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com