ជាតិ
សម្តេចព្រះ​សង្ឃនាយក​៖ ភិក្ខុ ឡុង ចន្ថា ត្រូវតែ​ចូល​ដោះស្រាយ​បញ្ហា​ក្នុង​សង្ឃ​សវនាការ​
04, May 2020 , 12:04 pm        
រូបភាព
​ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្ត ភ្នំ​បូរី ឃុំ​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែ។ រូបថត៖ Long Chantha
​ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្ត ភ្នំ​បូរី ឃុំ​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែ។ រូបថត៖ Long Chantha
ដោយ: ថ្មីៗ
សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត នា​ថ្ងៃ​ចន្ទ ទី​៤ ខែឧសភា នេះ បាន​ប្រគេន​លិខិត​ទៅ​ព្រះ​ស​ង្គ កែវ សាវ៉ន ព្រះ​មេគណ​ខេត្តតាកែវ ឲ្យ​និមន្ត​ភិក្ខុ ឡុង ចន្ថា ចូល​ដោះស្រាយ​បញ្ហា​នៅ​សាលា​គណ​ខេត្ត​ជាបន្ទាន់ ក្នុងករណី​ភិក្ខុ​អង្គ​នេះ មិន​ព្រម​ចូលក្នុង​សង្ឃ​សវនាការ សាលា​គណ​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដោយ​អនុវត្ត​វិធានការ​រដ្ឋបាល​។​



​ភិក្ខុ ឡុង ចន្ថា ដែល​គង់នៅ​វត្ត ភ្នំ​បូរី ឃុំ​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ កំពុង​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាមរយៈ​សំឡេង​បែកធ្លាយ​មួយ ដែល​ត្រូវបាន​អះអាងថា ព្រះអង្គ​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ​។ បើតាម​សម្តេចព្រះ​សង្ឃនាយក ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​បែបនេះ ជាការ​ប្រាសចាក​ធម៌​វិន័យ និង​ធ្វើ​ឲ្យ​ធ្លាក់ចុះ​តម្លៃ​ព្រះសង្ឃ​យ៉ាងធ្ងន់ធ្ងរ​។​

​ភិក្ខុ ឡុង ចន្ថា ត្រូវបាន​តម្រូវ​ឲ្យ​ចូល​ដោះស្រាយ​នៅ​សាល​គណ​ខេត្តតាកែវ ក្នុង​វត្ត​តុំ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​ព្រះមហា​អរិយវង្ស​បណ្ឌិត ឃី សុវណ្ណ​រតនា អគ្គលេខាធិការរង​ថេរ​សភា​ពុទ្ធសាសនា បាន​មាន​សង្ឃដីកា​ថា ចំពោះ​បព្វជិត​ប្រព្រឹត្តល្មើស​ពុទ្ធ​វិន័យ និង​ច្បាប់​រដ្ឋ នៅពេល​មាន​ភស្តុតាង គណៈសង្ឃ​នឹង​ចាត់វិធានការ​ភ្លាមៗ មិន​បង្អង់​យូរ​ឡើយ​។

«​សូម​ព្រះ​ឧបជ្ឈាយ៍​គ្រប់​ព្រះអង្គ មុននឹង​បំបួស​កុលបុត្រ ត្រូវ​ត្រួតពិនិត្យ​ប្រវត្តិ​ឱ្យបាន​ច្បាស់លាស់ និង​ពិចារណា​ថា​តើ​បេក្ខជន​នីមួយៗ​សក្តិសម​ត្រូវ​បំបួស​ឬ​អត់​។ បុគ្គល​អ្នកបួស​មួយ​ពីរ​ប្រព្រឹត្ត​អាក្រក់ ពុំ​មានន័យថា​គណៈសង្ឃ​ទាំងអស់​ប្រព្រឹត្ត​អាក្រក់ និង​ព្រះពុទ្ធ​ពុទ្ធសាសនា​អាក្រក់​នោះឡើយ​»​។ នេះ​ជាការ​ទ​ទូចរ​បស់​ព្រះអង្គ ឃី សុវណ្ណ​រតនា​៕


© រក្សាសិទ្ធិដោយ thmeythmey.com