អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស​ថ្មី នៃ​ការផ្តល់ជូន​ការភ្ជាប់​គម្រោង​ពេញ​មួយឆ្នាំ​ឥតគិតថ្លៃ ពី​សែ​ល​កាត​
08, May 2020 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ៖ ដើម្បីឱ្យ​អតិថិជន​កាន់តែ​សប្បាយរីករាយ​ថែមទៀត​​ក្រុមហ៊ុន​សែ​ល​កាត នឹង​ផ្តល់ជូន​នូវ​ការភ្ជាប់​គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ ដោយ​ឥតគិតថ្លៃ រៀងរាល់ថ្ងៃ នៅក្នុង​ខែឧសភា​នេះ​។​
 
​ប្រូ​ម៉ូ​សិន​ពិសេស​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាញជូន​ដល់​អតិថិជន ឱ្យបាន​ជ្រាប​ច្បាស់ នូវ​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​​រួម​ជាមួយនឹង​ការផ្តល់ជូន​គាប់ចិត្ត​បន្ថែម ចំនួន​ពីរ​ទៀត​៖
 
1.
​អតិថិជន អាច​រក្សា​ទឹកប្រាក់​នៅសល់ ដោយ​យកទៅ​បូក​បញ្ចូល នៅក្នុង​គម្រោង​បន្ទាប់ ហើយ​ថែមទាំង​អាច​បូក​បញ្ចូល​ទៅក្នុង​គម្រោង​បន្ទាប់​
​បាន​ក្នុង​រយៈពេល​រហូតដល់​ទៅ ១២ ខែ​ពេញ​ទៀតផង​។​
 
2.
​សែ​ល​កាត នឹងមិន​គិតថ្លៃ​ភ្ជាប់​គម្រោង សម្រាប់​រៀងរាល់​សប្តាហ៍​ទី​បួន​​ពោលគឺ​មានន័យថា អ្នក​បង់ប្រាក់​សម្រាប់រ​យៈ​ពេល​បី​សប្តាហ៍​​ហើយនឹង​ទទួលបាន​ការប្រើប្រាស់​មួយ​សប្តាហ៍ ដោយ​ឥតគិតថ្លៃ​។​
 
​ទន្ទឹមនឹងនោះ អតិថិជន ក៏​ទទួលបាន​នូវ​សេវាកម្ម Missed Call Alerts ដ៏​ពេញនិយម​ដោយ​ឥតគិតថ្លៃ ដែលជា​អត្ថប្រយោជន៍​បន្ថែម​ផងដែរ​។​
 
​ដើម្បី​មានឱកាស​ក្លាយជា​អ្នកមាន​សំណាង ឈ្នះ​នូវ​រង្វាន់​ប្រចាំថ្ងៃ ដែលមាន​ចំនួន​ប្រាំ​រង្វាន់​នេះ​​អតិថិជន​ត្រូវ​ភ្ជាប់​គម្រោង Cellcard 4U ហើយ​ប្តូរ​រូប Profile នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើ​ស៊ុម​រូបថត​ពិសេស 4U​។ បន្ទាប់មក​ចែករំលែក​រូបភាព​នេះ​ជាមួយ​មិត្តភក្តិ នៅលើ​បណ្តាញ​សង្គម​។​


 
​ស៊ុម​រូបថត 4U មើលទៅ​ទាក់ទាញ​គួរឱ្យ​ចង់​ប្រើ​​និង​មាន​ពណ៌​ស្រស់​ឆើតឆាយ ដែល​អាចជួយ​បង្កើន​នូវ​ភាព​រីករាយ ក្នុងពេល​កំពុងស្នាក់នៅ​ក្នុងផ្ទះ​ជាពិសេស​សម្រាប់​សិស្ស​និស្សិត​ដែល​កំពុង​ឈប់សម្រាក​ក្នុង​វិស្សមកាល​នេះ​តែម្តង​។​
 
​គម្រោង Cellcard 4U ត្រូវបាន​បើកសម្ពោធ​ដាក់ជូន​ឱ្យប្រើ​ប្រាស់​​នៅក្នុង​អំឡុង​នៃ​ការចាប់ផ្តើម​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ នៃ​យុទ្ធនា​ការជួយ​ដល់​អតិថិជន ឱ្យ​រក្សា​នូវ​ទំនាក់ទំនង​បានល្អ ជាមួយ​មនុស្ស​ជុំវិញ​​ទទួលបាន​នូវ​ព័ត៌មាន​សំខាន់ៗ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ បាន​ទាំង​នៅក្នុង​ស្រុក និង​ទូទាំង​ពិភពលោក​។​
 
​ជាងនេះទៅទៀត សែ​ល​កាត ក៏មាន​រៀបចំ​នូវ​ភាព​ភ្ញាក់ផ្អើល និង​រីករាយ​បំផុត​មួយទៀត​​ដោយ​ផ្តល់នូវ​ទិន្នន័យ​អ៊ីនធឺណិត ចំនួន ៥០០ មេកាបៃ ដោយ​ឥតគិតថ្លៃ ជូន​ដល់​អតិថិជន​ប្រើប្រាស់ គម្រោង Cellcard 4U ចំនួន ១០០០ នាក់ ដែល​នឹងត្រូវ​ជ្រើសរើស​ដោយ​ចៃដន្យ រៀងរាល់ថ្ងៃ​ច័ន្ទ​ពុធ និង​ថ្ងៃ​សៅរ៍​ផងដែរ​។​
 
​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ដោយ​រដូវវស្សា​កំពុង​ឈានចូល​មកដល់​​សម្រាប់​អតិថិជន​សែ​ល​កាត 4U ទាំងអស់​​ដែល​បញ្ចូល​ទឹកប្រាក់​ក្នុង​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម ១០% ភ្លាមៗ​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ​មិនទាន់មាន​គម្រោង​បណ្តាញទូរស័ព្ទ​ចល័ត​ណាមួយ ដែល​ផ្តល់នូវ​ភាពបត់បែន​និង​អត្ថប្រយោជន៍​ជាទី​គាប់ចិត្ត​បែបនេះ ជូន​ដល់​អតិថិជន​នៅឡើយ​ទេ​។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍​ទៀតថា​៖ «​យើង​កំពុង​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​បំពេញចិត្ត​អតិថិជន​​ជាមួយនឹង​គុណ​តម្លៃ និង​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បើម​​ស្រប​ពេលដែល​យើងទាំងអស់គ្នា កំពុង​ទន្ទឹងរង់ចាំ ឱ្យ​ស្ថានភាព​ប្រែ​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ ក្នុង​ពេលអនាគត​ខាងមុខនេះ​»​។​
 
​បើតាម​លោក អតិថិជន​ទាំងអស់ ពិតជា​អាច​ជឿជាក់​បាន​ថា សែ​ល​កាត នឹង​នៅចាំ​បម្រើ​លោកអ្នក​ជានិច្ច ក៏ដូចជា​ផ្តល់ជូន​នូវ​គុណ​តម្លៃ និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ល្អ​បំផុត ជាមួយនឹង​បណ្តាញទូរស័ព្ទ 4G LTE ដ៏​លឿន​ជាងគេ​បំផុត​។ លោក វ៉ាត​សុន​​បន្ថែមថា​៖«​គម្រោង​ដ៏​អស្ចារ្យ​នេះ បានបង្ហាញ​យ៉ាងច្បាស់ នូវ​មោទកភាព និង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​សែ​ល​កាត​ក្នុងនាម​ជា​ប្រតិបត្តិ​ករ ដែល​គ្រប់គ្រង និង​កាន់កាប់​ដោយ​ជនជាតិខ្មែរ​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​»​។​


 
​លោក វ៉ាត​សុន បាន​បន្តទៀតថា ក្រុមការងារ​របស់​សែ​ល​កាត​នឹង​បន្ត​ខិតខំ​រិះរក​វិធី​ថ្មីៗ ដើម្បី​ជួយ​អតិថិជន ឱ្យ​រក្សា​ទំនាក់ទំនង​បានល្អ ជាមួយ​មនុស្ស​ជុំវិញ​​បន្ត​ការសិក្សា​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រាស្រ័យ​ទាក់ទង​តាម​បណ្តាញ​សង្គម ទៅតាម​តម្រូវការ​របស់​ពួកគេ​។​
 
​អតិថិជន​អាច​ស្វែងរក​ស៊ុម​រូបថត 4U បាន​ក្នុង​កម្មវិធី​ Cellcard និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cellcard Play​។ អ្នកឈ្នះ​ចំនួន​៥​រូប នឹងត្រូវ​ជ្រើសរើស​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែឧសភា តទៅ​។​
 
​អតិថិជន​សែ​ល​កាត​ទាំងអស់ អាច​ប្តូរ​ទៅប្រើ​គម្រោង 4U បាន​ដោយ​គ្រាន់តែ​ចុច *5000*1# ។​
 
​អតិថិជន​ថ្មី អាច​តេ​មកកាន់​លេខ 012 812 812 ឬ​អញ្ជើញ​ទៅកាន់​ហាង​ ​ឬ​ភ្នាក់ងារ​ណាមួយ​របស់​សែ​ល​កាត ដើម្បី​ទទួលបាន​ស៊ីម​ដោយ​ឥតគិតថ្លៃ​ និង​ចូលរួម​ទទួល​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បើម​ពី​គម្រោង 4U៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com