អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ឧបត្ថម្ភ​ថវិកា​ចំនួន​២០០​លាន​រៀល ជូន​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ខួប​លើក​ទី​157 ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​
08, May 2020 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​សព្វដង និង​ជាថ្មី​ម្តងទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០០​លាន​រៀល ជូន​ចំពោះ​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ពិធី​អបអរសាទរ​ខួប​លើក 157 ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ថ្ងៃទី​៨ ខែឧសភា ឆ្នាំ ២០០២ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​»​។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖ «​ប្រា​សាក់​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម ទៅនឹង​កិច្ចការ​សង្គម​ជាច្រើន ដើម្បី​បង្កើតជា​គុណ​តម្លៃ និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម​។ ស្របទៅនឹង​ទស្សនវិស័យ និង​ទំនួល​ខុសត្រូវ​សង្គម​របស់​ស្ថាប័ន  ក្រៅពី​ឧបត្ថម្ភ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា ប្រា​សាក់ ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ សាងសង់​អគារ​បណ្ណាល័យ ឧបត្ថម្ភ​ការវះកាត់​មាត់​ឆែប ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ ឧបត្ថម្ភ​ទិវា​អំ​ណាន​ជាតិ ឧបត្ថម្ភ​កម្មវិធី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ យុទ្ធនាការ «​ខ្ញុំ​ស្រលាញ់​ប្រាក់រៀល​» ចូលរួម​បរិច្ចាគ​ឈាម គាំទ្រ​កម្មវិធី​ពង្រឹងសមត្ថភាព​របស់​យុវជន និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​សហគមន៍​ជាដើម​» ។​
 
​លោក សាយ សូ​នី បាន​បន្ថែមថា​៖«​ប្រា​សាក់ ពិត​ជាមាន​សេចក្ដី​រីករាយ​ណាស់ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​។ ប្រា​សាក់​សង្ឃឹមថា ការឧបត្ថម្ភ​ថវិកា​នាពេលនេះ នឹងចូលរួម​ចំណែក ក្នុង​ការជួយ​ឱ្យ​កាកបាទក្រហមកម្ពុជា កាន់តែ​មានលទ្ធភាព​ទូលំទូលាយ ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែមទៀត​»​។ 


 
​អំពី​ប្រា​សាក់​៖
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ប្រតិបត្តិការ ២៥​ឆ្នាំ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ជូន​ដល់​អតិថិជន រួមមាន​៖​សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ទឹក សេវា​ហិរញ្ញវត្ថុ​ឌីជីថល ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​រហ័ស បើកប្រាក់​បៀវត្ស អេ​ធី​អឹម ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង សេវា​បញ្ជាក់​សមតុល្យ​គណនី និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត​ជូន​ដល់​អតិថិជន​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com