ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន គោ​ជល់ ប្រកាស​ពី​កម្មវិធី​ប្ដូរ​ក្រវិល​កំប៉ុង​«​អរគុណ​»​កង​ក្រហម​ឆ្នាំ​២០២០ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​
11, May 2020 , 11:56 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រុមហ៊ុន​គោ​ជល់ នៅថ្ងៃនេះ​បានប្រកាស ពី​កម្មវិធី​ដ៏​គួរ​ឲ្យ​រំភើប និង​អស្ចារ្យ​មួយ គឺ​កម្មវិធី​សន្សំ​ក្រវិល «​អរគុណ​» ដើម្បី​ប្ដូរ​យក​រង្វាន់​។ កម្មវិធី​នេះ ធ្វើឡើង​ក្រោយពេល​ដែល​ក​ក្រុមហ៊ុន បាន​មើលឃើញ​ពី​ផលប៉ះពាល់ និង​តម្រូវការ​ស្បៀងអាហារ នៅក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូ​វីត​-១៩​នេះ​។​
 
​កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ តទៅ រហូតដល់​រង្វាន់​អស់ពី​ស្តុក​។ ការប្ដូរ​រង្វាន់ នឹងធ្វើ​ឡើង​តាម​លក្ខ​ខ័​ណ្ឌ​ដូចខាងក្រោម​៖
១៖ ក្រវិល «​អរគុណ​» កង​ក្រហម​ឆ្នាំ​២០២០​ចំនួន​៣(​បី​) អាច​ប្ដូរ​យក​គោ​ជល់​១​កំប៉ុង និង​ឆ្នោត​ចំនួន​១​សន្លឹក​។​
 
២៖ ក្រវិល «​អរគុណ​» ចំនួន​១០(​ដប់​) អាច​ប្ដូរ​យក​កញ្ចប់​អាហារ ១​កញ្ចប់​រួមមាន​៖ មី​៦​កញ្ចប់ ត្រីខ​១​កំប៉ុង គោ​ជល់​១​កំប៉ុង និង​សន្លឹក​ចំនួន​៣​សន្លឹក​។​
 
​សូមជម្រាបថា ក្រៅពី​ប្ដូរ​បាន​រង្វាន់​ភ្លាមៗ​ហើយ​នោះ អតិថិជន​ទាំងអស់ ក៏​នៅមាន​ឱកាស​ផ្សងសំណាង យក​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​ឆ្នាំ​២០២០ ចំនួន​១២​គ្រឿង​បន្ថែមទៀត តាមរយៈ​សន្លឹកឆ្នោត ដែល​លោកអ្នក​ទទួលបាន​។ សូម​សរសេរ​ឈ្មោះ និង​លេខ​ទូរស័ព្ទ ហើយ​ដាក់​នៅក្នុង​ឆ្នោត នៅតាម​កន្លែង​លក់​ភេសជ្ជៈ នៅ​ជិត​ផ្ទះ​លោកអ្នក​។​
 
​ការចាប់​រង្វាន់ នឹង​ប្រព្រឹត្ត​ទៅក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​គោ​ជល់ នៅ​ស្ថាន​នី​យ៍​ទូរទស្សន៍​ស៊ី​អិន​ស៊ី​។ សូម​ស្វែងរក​កន្លែង​ប្ដូរ​រង្វាន់ ដែលមាន​ស្លាក​សញ្ញា​កម្មវិធី (​ដូច​រូបភាព​ខាងក្រោម​) និង​កម្មវិធី​ផ្សងសំណាង​យក​រង្វាន់​ធំ នៅក្នុង​ផ្ទាំង​ផ្សព្វផ្សាយ ដែលមាន​បិទ និង​ចង​នៅ​ជិត​ផ្ទះ​លោកអ្នក​។​
 
​សូមបញ្ជាក់​បន្ថែមថា រង្វាន់​ទាំងអស់​មាន​ចំនួន​កំណត់ ដូចនេះ​អ្នក​មក​ប្ដូរ​មុន បាន​រង្វាន់​មុន​រហូតដល់​រង្វាន់​អស់ពី​ស្តុក ហើយ​កម្មវិធី​នេះ ក្រុមហ៊ុន សាកល្បង​ប្ដូរ​ជូន​សម្រាប់តែ​អតិថិជន នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។ ប្រសិនបើ​មានការ​គាំទ្រ​ពី​អតិថិជន ក្រុមហ៊ុន នឹង​រៀបចំ​កម្មវិធី​ដូចគ្នានេះ នៅ​ទូទាំងប្រទេស​តែម្ដង​។​
 
​បើ​អតិថិជន​របស់​គោ​ជល់​ទាំងអស់ មាន​ចម្ងល់​ពី​កម្មវិធី​សន្សំ​ក្រវិល​កំប៉ុង​អរគុណ ឬ​ការប្ដូរ​រង្វាន់ សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ ០៧៧៥៩៩៨៥៩ រៀងរាល់​ម៉ោង​ធ្វើការ​៕
 







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com