ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សហ​មេធាវី​គង់ សំអុន៖ ខៀវ សំផន​ជា​សុភាព​បុរស​
28, Oct 2013 , 9:37 am        
រូបភាព
សហមេធាវី​ជាតិគង់ សំអុន​ របស់ខៀវ សំផន​
សហមេធាវី​ជាតិគង់ សំអុន​ របស់ខៀវ សំផន​
សវនាការ​ក្នុង​សាលា​ដំបូង​កំពុង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទៀត ក្នុង​ដំណាក់​កាល​នៃ​ការ​បិទ​បញ្ចប់​សំណុំរឿង​០០២ វគ្គ​១ ។ នៅ​ព្រឹក​នេះ សហមេធាវី​ការ​ពារ​លោក ខៀវ សំផន ​កំពុង​លើក​ឡើង និង​ប្រមូល​ភស្តុតាង និង​សក្ខីកម្ម​ជា​ច្រើន​ដែល​បង្ហាញ​ថា កូន​ក្តី​របស់​ពួកគេ​ ជា​មេដឹក​នាំ​ដែល​​មាន​តែ​ឈ្មោះ និង​គ្មាន​បាន​ចូលរួម​ក្នុង​សេចក្តី​សម្រេច​ចិត្ត​​ណាមួយ​ដែល​ទាក់ទង​នឹង​បទ​ចោទ​នោះ​ឡើយ។


មុន​បិទ​បញ្ចប់​ការ​​សន្និដ្ឋាន​ការ​ពារ​កូន​ក្តី លោក​សហមេធាវី​ជាតិ គង់ សំអុន​បាន​ប្រាប់​តុលាការ​ថា លោក​ឈ​នៅ​ក្នុង​សវនាការ​ដើម្បី​ការពារ​កូនក្តី​«​ដែល​ជា​សុភាព​បុរស​ម្នាក់ ប៉ុន្តែ​ត្រូវ​បាន​គេ​លាប​ពណ៌​អោយ​ទៅជា​បិសាច។ ហើយ​ថា​នៅ​ពេល​ដែល​តុលាការ​លាង​ពណ៌​នេះ​ចេញ នោះ​គេ​នឹង​ឃើញ​សុភាព​បុរស​ ខៀវ សំផន​ឡើងវិញ»។



© រក្សាសិទ្ធិដោយ thmeythmey.com