អន្តរជាតិ
អគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល ស្លាប់​ក្នុងផ្ទះ​ខ្លួនឯង​
17, May 2020 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល លោក Du Wei ត្រូវបាន​រកឃើញថា បាន​បាត់​បង់ជីវិត​ក្នុង​អា​ផាត​មិន​របស់លោក​នៅ​ជាយក្រុង​តែ​ល​អា​វីវ​នៅ​ថ្ងៃទី​១៧ ខែឧសភា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អ៊ីស្រាអែល Haaretz ។​

-
 
​ពេលនេះ ប៉ូលិស​អ៊ីស្រាអែល​កំពុងបើក​ការស៊ើបអង្កេត​ពី​ករណី​ស្លាប់​។ លោក Du វ័យ​៥៨​ឆ្នាំ ទើប​កាន់តំណែង​នេះ​នៅ​ខែកុម្ភៈ​ប៉ុណ្ណោះ​។ លោក​បន្សល់ទុក​ភរិយា និង​កូនប្រុស​ម្នាក់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com