អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Visa និង​Caltex ដាក់​ឲ្យ​ប្រើការ​ទូទាត់ តាម​បច្ចេកវិទ្យា​Contactless នៅតាម​ស្ថានីយប្រេងឥន្ធនៈ ដំបូង​គេ​នៅ​កម្ពុជា​
05, Jun 2020 , 4:09 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ - ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ពិភពលោក បានប្រកាស​នៅថ្ងៃនេះ​ថា ស្ថានីយប្រេងឥន្ធនៈ Caltex បាន​ក្លាយជា​បណ្តាញ​ស្ថានីយប្រេងឥន្ធនៈ ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​ផ្តល់​មធ្យោបាយ​ទូទាត់ តាមរយៈ​បច្ចេកវិទ្យា Contactless នៅ​ទីតាំង​ចំនួន​18 របស់​ស្ថានីយប្រេងឥន្ធនៈ Caltex ទូទាំងប្រទេស​។ ឥឡូវនេះ អតិថិជន​ទាំងអស់​អាច​ទូទាត់​ជាមួយ Visa កាត តាមរយៈ​បច្ចេកវិទ្យា contactless នៅតាម​ស្ថានីយប្រេងឥន្ធនៈ Caltex បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព ដោយ​កាត​ស្ថិតនៅ​ជាប់​នឹង​ដៃ​របស់​លោកអ្នក​ជានិច្ច​។​
 
​ការដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នៅតាម​ស្ថានីយប្រេងឥន្ធនៈ Caltex នឹង​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទូទាត់​ប្រាក់ ដ៏​លឿន​រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន សម្រាប់​អ្នកបើកបរ​យានយន្ត ដែលមាន​បំណង​ចាក់​សាំង ឬក៏​ទិញ​ទំនិញ​ជាមួយ Visa កាត​។ សម្រាប់ Caltex ការទទួលយក​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នឹងធ្វើ​ឲ្យ​ដំណើរការ​នៃ​ការទូទាត់​កាន់តែ​លឿន ជួយ​កាត់បន្ថយ​ការរង់ចាំ មិនចាំបាច់​ចាកចេញ​ពី​យាន្ត​ជំនិះ និង​ផ្តល់នូវ​ប្រសិទ្ធភាព នៃ​ប្រតិបត្តិការ​កាន់តែ​ប្រសើរ​ជាង​មុន​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ជឿជាក់ថា គ្មាន​នរណាម្នាក់​ចង់រ​ង់​ចាំ ដើម្បី​ទូទាត់​ប្រាក់ ក្នុងកំឡុងពេល​មាន​អតិថិជន​ច្រើន និង​មាន​ភាព​មមាញឹក​នោះទេ ជាពិសេស​គឺ​ក្នុងពេល​មេឃ​កំពុង​ក្តៅ ឬ​កំពុង​ភ្លៀង​ជាដើម​។ ជាមួយនឹង​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless ដោយ​គ្រាន់តែ​ប៉ះ​កាត ជាមួយ​ម៉ាស៊ីន​ឆូត​កាត​ភ្លាម ទូទាត់​បាន​ភ្លាម វា​ពិត​ជាមាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព រួច​លោកអ្នក​អាច​បន្តដំណើរ បាន​យ៉ាង​ឆាប់រហ័ស​។ យើង​រីករាយ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Caltex  ដែល​នឹង​ផ្តល់ជូន​អតិថិជន នៅក្នុង​ប្រទេស​កម្ពុជា នូវ​មធ្យោបាយ​ដ៏​ទំនើប និង​កាន់តែ​ងាយស្រួល ក្នុងការ​ទូទាត់​ប្រាក់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​»​។​
 


 
​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខនេះ ម្ចាស់ Visa កាត ដែល​ប្រើការ​ទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នឹង​ទទួលបាន​ការផ្តល់ជូន​ពិសេស នៅ​ស្ថានីយប្រេងឥន្ធនៈ Caltex ទាំង 18​ស្ថានីយ ដែលមាន​ការទូទាត់​ជាមួយ​បច្ចេកវិទ្យា Contactless នៅ​កន្លែង​ចាក់​សាំង ដោយ​គ្រាន់តែ​ចំណាយ​ចាក់​ប្រេងឥន្ធនៈ អស់​ចាប់ពី ២០​ដុល្លារ ក្នុង​វិក័យប័ត្រ​តែមួយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៣​ដុល្លារ​ភ្លាមៗ​។ ការផ្តល់ជូន​នេះ មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​៨ ខែមិថុនា រហូតដល់​ចុងខែ​កក្កដា ឬ​រហូតដល់​រង្វាន់​អស់ពី​ស្តុក​។ លក្ខខណ្ឌ​ផ្សេងៗ ត្រូវបាន​អនុវត្ត​។ សូម​សាកសួរ​ព័ត៌មាន​លម្អិត នៅតាម​សាខា​ប្រេងឥន្ធនៈ Caltex ដែលមាន​ការផ្សព្វផ្សាយ​ពី​កម្មវិធី​ពិសេស​នេះ​។​
 
​លោក Daniel Hwang ប្រធាន​ផ្នែក​ផលិតផល​នៃ ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន កម្ពុជា លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖«​នៅ​ស្ថានីយប្រេងឥន្ធនៈ Caltex  យើង​យកចិត្តទុកដាក់ លើ​ការផ្តល់ជូន​អតិថិជន នូវ​ផលិតផល និង​សេវាកម្ម​ប្រេងឥន្ធនៈ​ល្អឥតខ្ចោះ​។ ហើយ​ផ្នែក​មួយ​ដែល​យើង​គិតគូរ​ផងដែរ​នោះ គឺ​ការធានា និង​ផ្តល់ជូន​នូវ​ការទូទាត់ ដ៏​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​សម្រាប់​អ្នកបើកបរ​យានយន្ត និង​ទោចក្រយានយន្ត​។ ដូច្នេះ យើង​មាន​សេចក្តីសោមនស្ស ដែល​បាន​សហការ ជាមួយ​ក្រុមហ៊ុន Visa ដើម្បី​ត្រួស​ត្រាយផ្លូវ ក្នុងការ​ដាក់​ឲ្យ​មានការ​ទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នៅតាម​ស្ថានីយប្រេងឥន្ធនៈ​របស់​យើង នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចេកវិទ្យា​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង ដែលជា​ម្ចាស់ Visa​កាត អាច​ចាក់​ប្រេងឥន្ធនៈ ហើយ​ទូទាត់​បាន​លឿន និង​សុវត្ថិភាព ដោយ​គ្រាន់តែ​ប៉ះ​កាត​ជាមួយ​ម៉ាស៊ីន​ឆូត​កាត មិនចាំបាច់​ចុះហត្ថលេខា ឬក៏​បញ្ចូល​លេខ​កូដ​សម្ងាត់ (Pin) នោះទេ​»​។​
 
ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless អាច​ឲ្យ​ម្ចាស់​កាត ទូទាត់​តាមរយៈ​ការប្រើប្រាស់ កាត​ឥណទាន កាត​ឥណ​ពន្ធ និង​កាត​បង់ប្រាក់​របស់ Visa ដែល​ចេញ​ដោយ​ធនាគារ​។ គុណសម្បត្តិ​មួយ ក្នុងចំណោម​គុណសម្បត្តិ​ធំៗ នៃ​ការទូទាត់​នេះ គឺ​អតិថិជន​អាច​កាន់​កាត​ជាប់​នឹង​ដៃ​ជានិច្ច ក្នុងពេល​ប្រតិបត្តិការ​។ ហើយ​ម្យ៉ាងវិញទៀត អតិថិជន​មិន​តម្រូវ​ឲ្យ​ចុះហត្ថលេខា ឬ​វាយ​លេខ​កូដ​សម្ងាត់ (Pin) ចំពោះ​ប្រតិបត្តិការ​ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់​៥០​ដុល្លារ​។ ដែល​នេះ ជាហេតុ​ឱ្យ​ពួកគេ​ចំណាយពេល​តិចតួច​បំផុត នៅក្នុង​ស្ថានីយប្រេងឥន្ធនៈ ហើយ​អាច​បន្តដំណើរ​ពី​គោលដៅ A ទៅ​គោលដៅ B បាន​កាន់តែ​លឿន​។​
 
​ទោះបី​សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ វិធីសាស្ត្រ​ថ្មី ក្នុងការ​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ ពី​អ្នកប្រើប្រាស់​ផងដែរ​។ ផ្អែកលើ​ការសិក្សា​មួយ​ចុងក្រោយ របស់ Visa អំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន មួយ​ភាគបី នៃ​ប្រជាជន​កម្ពុជា (​ស្មើនឹង​៣៣​ភាគរយ​) ចាប់អារម្មណ៍​លើ​ការប្រើ​កាត​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless ហើយ​ជាង​មួយ​ភាគបី (​ស្មើនឹង​៣៦​ភាគរយ​) ចាប់អារម្មណ៍​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដើម្បី​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless​។​
 
​អ្នកស្រី ម៉ូ​នី​កា បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«​នៅ​ក្រុមហ៊ុន Visa ពួកយើង​តែងតែ​ស្វែងរក​នូវ​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដើម្បី​ទូទាត់​ប្រចាំថ្ងៃ​។ ដូច្នេះហើយ ទើប​ក្រុមហ៊ុន Visa ផ្ដល់ជូន​នូវ​បច្ចេកវិទ្យា​ទូទាត់ តាមរយៈ​ប្រព័ន្ធ Contactless នៅតាម​ស្ថានីយប្រេងឥន្ធនៈ​។ ប្រជាជន​កម្ពុជា បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទូទាត់​ប្រាក់ តាមរយៈ​របកគំហើញ​ថ្មីៗ​។ ដូច្នេះ ទើប​ពួកយើង​រៀបចំ​បង្កើន​ការផ្ដល់សេវា​ទូទាត់ តាម​បច្ចេកវិទ្យា​ថ្មីៗ នៅតាម​ទីតាំង​កាន់តែច្រើន សម្រាប់​អតិថិជន​ប្រើប្រាស់​កាត​បាន យ៉ាង​មាន​ទំនុកចិត្ត នឹង​អាចជួយ​ជំរុញ​វិស័យ​ទូទាត់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ទីផ្សារ​»៕ 
 






(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com