អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s ដែលល្បីថាខ្លាំងមិនធម្មតានោះ មានលក់នៅកម្ពុជាហើយ
× (ភ្នំពេញ) ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០៖ពិតជាមិនសរសើរមិនបានមែន! ក្នុងខែនេះ ក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយ ដោយខ្លួនបានបញ្ចេញ និងដាក់លក់ផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មី សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។
សូមបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះ ត្រូវបានផលិត និងរចនាឡើង ជាមួយនឹងសមត្ថភាពអស្ចារ្យ លើសពីការរំពឹង និងដែលមិនធ្វើឲ្យអតិថិជនទាំងអស់ខកបំណងឡើយ។ ចេញមកលើកនេះ ក្រុមហ៊ុន សាមសុង ពិតជាមិនបានគិតពីរឿងចំណេញ និងចំណាយឡើយ ធ្វើយ៉ាងណា អាចផ្តល់ជូននូវស្មាតហ្វូនដែលមានលក្ខណៈពិសេសៗ អស្ចារ្យ និងអាចបំពេញតាមតម្រូវការ ប្រើប្រាស់របស់អតិថិជនបាន។
Samsung Galaxy A21s មានអេក្រង់ធំទំហំ 6.5” ដាំមកជាមួយនឹងកាមេរ៉ាក្រោយ ចំនួន 4 គ្រាប់ទំហំ (48 MP+ 8 MP + 2 MP + 2 MP), កាមេរ៉ាមុខទំហំ 13 MP (Selfie បានស្អាតឥតខ្ចោះ), កម្លាំងថាមពលខ្លាំង 5,000 mAh (សាកថ្មលឿន), មេម៉ូរី 6 GB, អង្គផ្ទុក 64 GB (អាចថែមបាន 512 GB)! អូហូ…! អែមណាស់។ តែមកក្នុងសំណុំប៉ុណ្ណេះ បែបថ្លៃហើយមើលទៅ? អត់ថ្លៃទេ ហ៊ានធានា…! តម្លៃគឺពិសេស សឹងតែមិនគួរឱ្យជឿទាល់តែសោះ!
ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ បានដាក់លក់ជាផ្លូវការ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុង ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ $249 ដែលភ្ជាប់ជាមួយជម្រើស៣ពណ៌ រួមមាន៖ពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវ។ ជាងនេះទៅទៀត រាល់ការជាវ Samsung Galaxy A21s ឥឡូវនេះ លោកអ្នកនឹងទទួលបានលេខពិសេស តម្លៃដល់ទៅ$29 និងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50% លើការប្តូរអេក្រង់ថ្មីផងដែរ។ ម៉េចដែរ...នៅចាំអីទៀត…? ប្រញាប់ទៅរកជាវ និងប្រើមុនគេឥឡូវនេះភ្លាមទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com