COVID-19
ជាតិ
កម្ពុជារកឃើញវិជ្ជមាន COVID-19 លើបុរសខ្មែរ-អាមេរិកវ័យ៦៦ឆ្នាំ
× ភ្នំពេញ៖ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩(COVID-19)ម្នាក់ទៀត លើបុរសខ្មែរ-អាមេរិក វ័យ៦៦ឆ្នាំ ដែលធ្វើដំណើរមកពីអាមេរិក កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា បុរសរូបនេះបានស្ថិតនៅក្នុងចំណោមអ្នកធ្វើដំណើរសរុប១១២នាក់ ក្នុងនោះមានជនជាតិខ្មែរ៨៩នាក់ និងជនជាតិបរទេស២៣នាក់។
បច្ចុប្បន្ន បុរសដែលមានផ្ទុកជំងឺកូវីដ-១៩ នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយឡែក អ្នកដំណើរជាមួយបុរសម្នាក់នេះ ត្រូវបានក្រសួងសុខាភិបាលដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មណ្ឌលចត្តាឡីស័កជម្ពូវ័ន និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ(សម្រាប់អ្នកមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ)។
សូមបញ្ជាក់ថា បុរសវ័យ៦៦ឆ្នាំដែលជំងឺកូវីដ-១៩ នេះ គឺជាករណីទី១៣០ នៅកម្ពុជា។ ក្នុងនោះមាន១២៧ករណី បានជាសះស្បើ៕
© រក្សាសិទ្ធិដោយ thmeythmey.com