អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្អូនប្រុស​បង្កើត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្លាប់​នៅ​អាយុ​៧២​ឆ្នាំ​ដោយ​ជំងឺ​
16, Aug 2020 , 12:01 pm        
រូបភាព
លោក រ៉ូប៊ឺត ត្រាំ (ឆ្វេង) ថតជាមួយបងប្រុសខ្លួន ដូណាល់ត្រាំ ក្នុងឆ្នាំ១៩៩៩ (AP)
លោក រ៉ូប៊ឺត ត្រាំ (ឆ្វេង) ថតជាមួយបងប្រុសខ្លួន ដូណាល់ត្រាំ ក្នុងឆ្នាំ១៩៩៩ (AP)
ដោយ:
​ប្អូនប្រុស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ លោក រ៉ូ​ប៊ឺ​ត (Robert) ទទួលមរណភាព​ដោយ​រោគាពាធ​នៅ​ថ្ងៃទី ១៥ ខែសីហា ។ លោក​ប្រធានាធិបតី បញ្ជាក់​បែបនេះ​ក្នុង​សារ​ចូលរួម​រំលែក​ទុក្ខ​សម្រាប់​ការបាត់បង់​នេះ​។ យ៉ាងណា ជំងឺ​លោក ពុំ​ត្រូវគេ​បញ្ជាក់​ឡើយ​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​សេត​វិមាន​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ចែករំលែក​ដំណឹង​ថា ប្អូនប្រុស​លោក រ៉ូ​ប៊ឺ​ត ទទួលមរណភាព​កាលពី​យប់មិញ (១៥ ខែសីហា​) ។ លោក​បន្តថា​៖«​គាត់ មិន​គ្រាន់តែ​ជា​ប្អូនប្រុស​ទេ គាត់ (​រ៉ូ​ប៊ឺ​ត​) ក៏​ជា​មិត្តសម្លាញ់​ខ្ញុំ​ដែរ​។ […] អនុស្សា​វ​រី​យ៍​របស់គាត់ នឹង​ស្ថិតស្ថេរ​ក្នុង​បេះដូង​ខ្ញុំ​ជា​រៀងរហូត​។ រ៉ូ​ប៊ឺត ខ្ញុំ​ស្រលាញ់​អ្នក​។ សូម​ទៅកាន់​សុគតិភព​»​។​
 
​ប្រធាន​ធិបតី​អាមេរិក​វ័យ​៧៤​ឆ្នាំ​រូបនេះ បាន​ទៅសួរសុខទុក្ខ​ប្អូនប្រុស កាលពី​ថ្ងៃទី​១៤ ខែសីហា នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង ញូវយ៉ក ដោយ​លោក​នៅ​ទីនោះ​អស់​រយៈពេល​៤៥​នាទី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ធ្លាប់បាន​រាយការណ៍​ថា លោក រ៉ូ​ប៊ឺ​ត ត្រាំ ឈឺធ្ងន់ធ្ងរ តែ​មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ជុំវិញ​រឿងនេះ​ឡើយ ។​
 
 ខណៈ​មិនសូវ​ល្បីល្បាញ​ដូច​បងប្រុស​ខ្លួន លោក រ៉ូ​ប៊ឺ​ត ត្រាំ ដែល​កើត​ក្នុង​ឆ្នាំ​១៩៤៨ ជា​យូរ​មកហើយ ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​អាណាចក្រ​អចលនទ្រព្យ​របស់​គ្រួសារ​ត្រកូល​ត្រាំ ហើយ​លោក​ជា​មនុស្ស​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី​ត្រាំ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com