អត្ថបទពាណិជ្ជកម្ម
គម្រោង​ច្រកចេញចូល​តែមួយ​សម្រាប់​ពលរដ្ឋរ​បស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ(USAID) ​សម្ពោធ​ជា​ផ្លូវការ​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ផ្សារភ្ជាប់​ប្រជាពលរដ្ឋ​ជាមួយនឹង​ព័ត៌មាន​អំពី​សេវាច្រកចេញចូលតែមួយ​
22, Aug 2020 , 2:48 pm        
រូបភាព
​ពីឆ្វេង​ទៅ​ស្ដាំ​៖ លោកស្រី Veena Reddy ប្រធាន USAID, លោក សឿ​ម ប៊ុ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង និង​លោក Lendell Foan នាយក​កម្មវិធី​នៃ​គម្រោង​ច្រកចេញចូល​តែមួយ​សម្រាប់​ពលរដ្ឋរ​បស់ USAID
​ពីឆ្វេង​ទៅ​ស្ដាំ​៖ លោកស្រី Veena Reddy ប្រធាន USAID, លោក សឿ​ម ប៊ុ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង និង​លោក Lendell Foan នាយក​កម្មវិធី​នៃ​គម្រោង​ច្រកចេញចូល​តែមួយ​សម្រាប់​ពលរដ្ឋរ​បស់ USAID
ដោយ: ថ្មីៗ
​ខេត្តបាត់ដំបង​៖​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ USAID បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ទូរ​សព្ទ និង​ឧបករណ៍​ផ្សេងៗ​សម្រាប់​បណ្តាញ​សង្គម ដែល​នឹង​ផ្តល់​ឱ្យនូវ​ភាពច្បាស់លាស់ ព័ត៌មាន​ដែលមាន​តម្លាភាព​អំពី​សេវា​ច្រកចេញចូល​តែមួយ​ដែល​អាច​រកបាន​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែ មួយ (OWSO) របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឧបករណ៍​ទាំងនេះ​ត្រូវបាន រៀបចំឡើង​ដោយ​គម្រោង​ច្រកចេញចូល តែមួយ​សម្រាប់​ពលរដ្ឋ (OW4C) ក្រោម​ការឧបត្ថម្ភ​ពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ជា​គម្រោង​ដែលមាន​រយៈពេល ៣​ឆ្នាំ (​ពី​ខែតុលា ឆ្នាំ ២០១៩ ដល់​ខែកញ្ញា ឆ្នាំ ២០២២) ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ដើម្បី​ផ្តល់ឱ្យ​ពលរដ្ឋ​មាន​សមត្ថភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន និង​ដើម្បី​ធានា​ឱ្យបាន​នូវ​គណនេយ្យភាព​របស់​សេវា​ច្រកចេញចូល​តែមួយ​។

 
លោក Lendell Foan នាយក​កម្មវិធី​នៃ​គម្រោង​ច្រកចេញចូល​តែមួយ​សម្រាប់​ពលរដ្ឋរ​បស់ USAID បង្ហាញ​ចំណាប់អារម្មណ៍ និង​មតិ​ស្វាគមន៍​
 
«​ការប្រាស្រ័យ​ទាក់ទង​គ្នា​បានច្បាស់លាស់​រវាង​អាជ្ញាធរ​ក្នុង​តំបន់ និង​សមាជិក​របស់​ពួកគេ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការ អភិបាលកិច្ច​ដ៏​ល្អ​ហើយ​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​នៅក្នុង​ការផ្តល់សេវា​សំខាន់ៗ​របស់​ពួកគេ គឺជា ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ដំណើរការ​នោះ​» នេះ​គឺជា​ការ​ផ្តាំផ្ញើ​ពី​អគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា លោក  ផា​ទ្រី​ក ម៉​រ​ហ្វី (W. Patrick Murphy)​។ «​ក្នុងពេលដែល​យើង​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៧០ ដែលជា​ខួប​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចងចាំ ពី​សក្តានុពល​ដ៏​អស្ចារ្យ​ចំពោះ​ឧក​រណ៍​សម្រាប់​ការចូលរួម​សហការ​ទាំ​ង​នេះ ដែល​បាន​បង្កើតឡើង​តាមរយៈ​វិស័យ ឯកជន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​ឱ្យ​ល្អប្រសើរ​។​»

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង សំណេះសំណាល និង​ប្រកាស​បើក​កម្មវិធី​
 
OW4C កំពុងតែ​ដាក់ឱ្យ​ដំណើរការ​នូវ ការឆ្លើយតប​ជា​សំឡេង​អន្តរ​កម្ម (IVR) និង​ប្រអប់​សារ​ជជែក​ស្វ័យប្រវត្តិ (FacebookChatbot)​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​នូវ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ឯកសារ​ដែល​តម្រូវ​ឱ្យគេ​មាន​និង​តម្លៃ​បទដ្ឋាន​ផ្លូវ​ការដែល​ត្រូវ​បង់​ដើម្បី​ស្នើសុំ​សេវា​រួមទាំង​រយៈពេល​នៃ​ដំណើរការ​សេវា​ច្រកចេញចូល​តែមួយ​។ ឧបករណ៍​បច្ចេកទេស​ទាំងនេះ​នឹង​ផ្តល់ឱ្យ​ផងដែរ​នូវ​យន្តការ​មួយ​សម្រាប់​ការបញ្ចេញមតិ​ដោយ​សុវត្ថិភាព​ដល់ អ្នកប្រើប្រាស់​ស្ដីពី​គុណភាព និង​ភាពទៀងទាត់​ពេលវេលា​នៃ​សេវា​ដែល​ពួកគេ​បានទទួល​។ បច្ចេកវិទ្យា​ផ្សេងៗ របស់ OW4C នឹងធ្វើ​ការភ្ជាប់​ប្រជាពលរដ្ឋ​ជាមួយនឹង​ប្រធាន​ការ​រិ​យា​ល័យ​ប្រជាពលរដ្ឋ​ថ្នាក់ស្រុក​របស់​ពួកគេ​ដើម្បី ធ្វើការ​ពិភាក្សា​ពី​ការរីកចម្រើន​នៃ​សេវា​ជាមួយនឹង​ការតស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ​ជា​អ្នក​ដែលមាន​សមត្ថកិច្ច​ក្នុងការ​អង្កេត និង​ធ្វើការ​វិនិច្ឆ័យ​លើ​បណ្តឹងតវ៉ា​ផ្សេងៗ​។ «​យើង​សង្ឃឹមថា​ការទទួលបាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​អាច​ទុកចិត្តបាន​អំពី​សេវា​ទាំងនេះ ពលរដ្ឋ​អាច​ប្រើ ឧបករណ៍​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​ដើម្បី​រក្សា​នូវ​សេវាសាធារណៈ​ដែលមាន​គណនេយ្យភាព ចំពោះ​លទ្ធផល​នៅក្នុង ការិយាល័យ​ច្រកចេញចូល​តែមួយ​»
 
​ប្រសាសន៍​របស់ លោកស្រី Veena Reddy ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​កម្ពុជា​(USAID)​នៅក្នុង​ប្រទេស​កម្ពុជា «​មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន ៩​លាន​នាក់​និង​មានការ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​យ៉ាង​ទូលំទូលាយ​បង្កើតជា​ឱកាស​ដើម្បី​ធ្វើការ​សាកល្បង​ឧបករណ៍​ទាំងនេះ​ដើម្បី​បង្កើន​ការទទួលបាន​ការទទួល​ស្គាល់​ជា​សាធារណៈ​អំពី​ការផ្តល់សេវា​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ​។ ឧបករណ៍​ទាំងនេះ​អាច​បង្កើន​ការចូលរួម ការស្ថាបនា​រវាង​ពលរដ្ឋ​និង​មន្ត្រីរាជការ​អំពី​របៀប​ផ្ដល់​សេវា​
​សាធារណៈ​។​»

​លោកស្រី Veena Reddy ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​កម្ពុជា​(USAID) ថ្លែង​សន្ទរកថា ក្នុង​កម្មវិធី​
 
​ក្នុងឆ្នាំនេះ​គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ផ្នែក​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ព្រះរាជា ណា​ចក្រ​កម្ពុជា​ដែល​ស្ថានទូត​អាមេរិក កំពុងតែធ្វើការ​រំលឹក​ពី​ព្រឹត្តិការណ៍​នានា​ដែលមាន​រយៈពេល យូរ​ឆ្នាំ​ដោយ ផ្អែកលើ​ទម្រង់​នៃ​ការសហការ​ជាប្រចាំ​ខែ​។ នៅក្នុង​ខែធ្នូ ស្ថានទូត​នឹងធ្វើ​ការបញ្ចប់​ឆ្នាំនេះ​ទៅដោយ​ធ្វើការ​សង្ខេប ដោយ​ផ្ទោ​ត​ជាសំខាន់​ពី​កិច្ចសហប្រតិបត្ដិការ​នៅក្នុង​អាណាចក្រ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​នៅក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គម្រោង ៖ @USAIDOW4C
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ធ្វើការ​ទំនាក់ទំនង​មក​៖
​កញ្ញា កិន រី​ដារ​ស្មី ប្រធាន​ជាន់ខ្ពស់ ផ្នែក​បណ្តាញ និង​ផ្សព្វផ្សាយ 
​លេខ​ទូរ​សព្ទ​៖ (855) 078 666 965
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com