ជាតិ
សង្គមជាតិ
​តូប​លក់​អីវ៉ាន់​៤០​តូប​ត្រូវ​ខូចខាត​ក្នុង​គ្រោះ​អគ្គិភ័យ​នៅ​ផ្សារណាត់ ខេត្តបាត់ដំបង​
31, Aug 2020 , 9:48 am        
រូបភាព
អគ្គិភ័យឆាបឆេះផ្សារធំបាត់ដំបង​ ឬហៅថា​ផ្សារ​ណាត់បាត់ដំបង​កាលពីថ្ងៃទី៣០ ខែ​សីហា ឆ្នាំ​២០២០ រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​
អគ្គិភ័យឆាបឆេះផ្សារធំបាត់ដំបង​ ឬហៅថា​ផ្សារ​ណាត់បាត់ដំបង​កាលពីថ្ងៃទី៣០ ខែ​សីហា ឆ្នាំ​២០២០ រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​
ដោយ:
​ភ្នំពេញ​៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង ឬ​ហៅថា​ផ្សារណាត់​បាត់ដំបង កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែសីហា បាន​បណ្តាល​ឲ្យ​តូប​លក់​អីវ៉ាន់​ក្នុង​ផ្សារ​ចំហៀង​ខាងជើង ត្រូវបាន​ខូចខាត​អស់​៤០​តូប​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​ទាក់ទង​នឹង​មូល​ហេតុដែល​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្សារ​នេះ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ កំពុងតែ​ស្ថិតនៅក្នុង​ការស្រាវជ្រាវ​នៅឡើយ ខណៈ​ពលរដ្ឋ​មួយចំនួន​អះអាង​បឋម​ថា​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។ 
 
​បើតាម​នាយកដ្ឋាន​នគ​របាល​បង្ការ​ពន្លត់​អគ្គិភ័យ ហេតុការណ៍​អគ្គិភ័យ​នោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១៦​រថយន្ត​៕ 
 
 

Tag:
 អគ្គិភ័យ​
 ​ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com