អត្ថបទពាណិជ្ជកម្ម
ចំណុចខ្លាំងអស្ចារ្យនឹកស្មានមិនដល់នៅលើ Galaxy Note 20 | Galaxy Note 20 Ultra ជាមួយប្រូម៉ូសិនដ៏ភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន…!!
04, Sep 2020 , 2:06 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០៖  កាន់តែពិសេស…!! រាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនគូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ…!! 

 
និយាយទៅគឺគ្មានអ្វីដែលត្រូវច្រឡំនោះទេ…ក្រឡេកឃើញតែមួយភ្លែតក៏ដឹង និងស្គាល់យ៉ាងច្បាស់ថាជាមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra ដែរ! ព្រោះ ទាំងកាមេរ៉ា…ស៊ុមព័ទ្ធជុំវិញ…ពណ៌…កញ្ចក់ស្រោបមុខក្រោយ និងអេក្រង់ លើកនេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុតដោយផ្តោតទៅលើការផ្តល់ជូននូវការកម្សាន្តឥតដែនកំណត់…ជម្រុញដល់ការសម្រេចការងារកាន់តែច្រើនដោយភាពច្នៃប្រឌិតខ្ពស់ និងវៃឆ្លាតបំផុត (The Power to Work and Play)…!
 
ឥឡូវនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូននូវចំណុចខ្លាំងបំផុតដែលទាក់អារម្មណ៍ស្អំបេះដូងអ្នកនិយមប្រើប្រាស់ស៊េរី Note ទាំងអស់…ដែលផ្តល់នូវភាពអស្ចារ្យសម្រាប់ការងារ និងការកម្សាន្តជាមួយនឹងលក្ខណៈពិសេសដូចជា៖ 
 
* ភាពអស្ចារ្យសម្រាប់ការងារជាមួយកម្មវិធី Samsung Note (The Power to Work)
 
ជាមួយនឹងកម្មវិធី Samsung Note ដែលមាននៅលើ Galaxy Note 20 /Note 20 Ultra ពិតជាផ្តល់ឲ្យលោកអ្នកនូវភាពងាយស្រួលសម្រាប់ការងារប្រចាំថ្ងៃ។
- ប៊ិកវេទមន្ត S-Pen ៖ ត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន…កាន់តែស្និទ្ធជាងមុន…កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗតែម្តង!
- Microsoft PPT Conversion (PDF, PPT, WORD…) ៖ លោកអ្នកអាចធ្វើការបំលែង ឬ Save file ជាប្រភេទ PDF, Power Point ឬ Microsoft Word ដែល file ទាំងអស់នេះគឺសុទ្ធតែ file ដែលលោអ្នកត្រូវការប្រើសម្រាប់ការងារប្រចាំថ្ងៃ និងការសិក្សាស្រាវជ្រាវផ្សេងៗបានយ៉ាងងាយស្រួលបំផុត!ហើយអ្វីដែលកាន់តែពិសេសនោះគឺលោកអ្នកក៏អាចសរសេរបន្ថែម ឬក៏លុបនៅលើ PDF File បានផងដែរ!
 
-Audio Bookmark៖ធ្វើឲ្យការកត់ត្រារបស់លោកអ្នកកាន់តែប្រសើរជាងមុនដោយគ្រាន់តែជ្រើសរើសមុខងារថតសំឡេងនៅពេលដែលអ្នកកំពុងសរសេរ។
 
- Link to Windows៖ លោកអ្នកក៏អាចធ្វើការភ្ជាប់កម្មវិធីក្នុងទូរស័ព្ទដៃ (Mobile Apps) ទៅកាន់កុំព្យូទ័របានយ៉ាងងាយស្រួល និងរហ័សបំផុត!
 
- Auto Straighten ៖ ជាមួយនឹងបច្ចេកវិទ្យា AI នឹងធ្វើការតម្រង់…កែតម្រូវ អ្វីដែលលោកអ្នកបានធ្វើការកត់ចំណាំនោះឱ្យមានភាពស្អាត…ត្រង់…មានរបៀបរៀបរយ…និងងាយស្រួលអានជាងមុន!!
 
* ភាពអស្ចារ្យសម្រាប់ការកម្សាន្តឥតដែនកំណត់ (The Power to Play)
 
- ជាមួយនឹងបច្ចេកវិទ្យា Studio Quality Sound Recording លោកអ្នកអាចភ្ជាប់ Galaxy Bud Live តាម Bluetooth ធ្វើជា Mic ដើម្បីថតសំឡេងពីចម្ងាយបានយ៉ាងច្បាស់ និងរលូនទៀតផង…! អ្នកអាជីពសុំខ្មាស!
- លោកអ្នកអាចថតវីដេអូ ឬ Vlog បានដូចអ្នកអាជីពជាមួយនឹង Pro Video Mode ក្នុងកម្រិត 8K 24fps (UHD 7680 X 4320) ជាមួយនឹង Natural motion blur ដោយផ្តល់នូវគុណភាពរូបភាពច្បាស់ខ្លាំង…ប្លែក និងទាក់ទាញជាទីបំផុត!!
 
- អ្វីដែលកាន់តែពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរនោះគឺ វីដេអូ កម្រិត 8K អាច snap ចាប់យកឈុតណាមួយក្នុងវីដេអូដែលអ្នកពេញចិត្ត ឬចង់បាន ហើយបំលែងទៅជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង! 
 
* មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) 
 
- មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!
 
អ្វីដែលលើកមកបង្ហាញខាងលើនេះគឺគ្រាន់តែចំណុចពិសេសខ្លះៗមួយចំនួនប៉ុណ្ណោះ…! ហើយក៏អាចសន្មតបានថាលោកអ្នកជាប់ចិត្តលង់ស្រឡាញ់ និងចង់ប្រើបាត់ទៅហើយ…! ក្រុមហ៊ុន សាមសុង នឹងធ្វើការលើកយកចំណុចពិសេសអស្ចារ្យបន្ថែមទៀតមកបង្ហាញនៅពេលក្រោយទៀត…តែបើទ្រាំមិនបានទេ…ប្រញាប់ទៅជាវដើម្បីទទួលយកបទពិសោធន៍ផ្ទាល់ភ្លាមទៅណ៎ាទាន់មានប្រូម៉ូសិន…!! 
 
Samsung Galaxy Note 20 | Galaxy Note 20 Ultra ស្តែងចេញពីភាពអស្ចារ្យសម្រាប់ការងារ…និងកាន់តែអស្ចារ្យបំផុតសម្រាប់ការកម្សាន្ត…!!
 
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!








 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com