ជាតិ
គ្រប់គ្នា​អាចធ្វើ​បាន​…
04, Oct 2020 , 9:59 am        
រូបភាព
​បទ ពាក្យ​៧



​ផ្តួចផ្តើម​ចងក្រង​ផ្ត​ង​ផ្តែរ​ផ្តាំ​ ​ចាប់​គិត​ហើយ​ចាំ​ស្រ​ស្រួល​ស្រុះ​
​រួម​ចែករំលែក​ទាំងស្រី​ប្រុស​ ​ធ្វើ​ច្រើន​មិន​ខុស​ខ្មែរ​ចំណេញ​។​
 
​រួម​ផ្តិត​រូបភាព​រៀប​សំណេរ​ ​រៀបរៀង​រាប់​កេរ​ខ្មែរ​ផ្សាយ​ចេញ​
​បង្ហោះ​បង្ហាញ​បែប​ប្រដេញ​ ​សារ​ឥត​ចំណេញ​គួរ​ចំណាំ​។​
 
​រូបភាព​ល្អល្អះ​ដាក់​តាម​ល្អាន​ ​Share, Live ក៏បាន​ជាប្រចាំ​
​ឌឺ​ដៀល​បញ្ចោរ​នាំ​ស្រុក​ស្រាំ​ ​ស្មេរ​ស្ម័គ្រស្មោះ​ផ្តាំ​កុំ​ចែកចាយ​។​
 
​រឿង​វិជ្ជមាន​មាន​អនេក​ ​ល្មម​រួមគ្នា​ចែក​និង​ផ្សព្វផ្សាយ​
​ខ្មែរ​ស្រឡាញ់​ខ្មែរៗ​ជិត​ឆ្ងាយ​ ​សាសន៍​ក្រៅ​នាយអាយ​អត់​អាច​ពឹង​។​
 
​គេ​រាប់​ជា​មិត្ត​គិត​ប្រយោជន៍​ ​យើង​ខ្សោយ​ខ្សោះ​ហោច​គេ​រត់​វឹង​
​ទ្រុឌទ្រោម​ទ្រេតទ្រោត​ជាប់​ងាប់​ទ្រឹង ជួប​ហើយ​រឿង​ហ្នឹង​ពី​អតីត​៕
 
 
 

Tag:
 ​ប៉ា​កា​ខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com