អន្តរជាតិ
កីឡាអន្តរជាតិ
Manny Pacquiao កំពុង​ហ្វឹក​ហាត់​សំរា​ប់​ការ​ប្រកួត​ទល់​នឹ​ង Brandon Rios
15, Nov 2013 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​លេង​កណ្ដា​ប់ស​ញ្ជាតិ​ហ្វីលីពី​ន Manny Pacquiao បាន​បន្ត​ហ្វឹកហា​ត់យ៉ា​ងសស្រា​ក់សស្រាំ​ មុន​ការឡើ​ងសង្វៀន​របស់គេទ​ល់នឹ​ងអ្នក​ប្រដា​ល់អាមេ​រិក Brandon Rios នៅក្រុង​ម៉ាកា​វចូល​មក​ដល់នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ​ខាង​មុខ។ ការ​ខិតខំ​ប្រឹងប្រែង​មិន​លុះពេ​លរប​ស់បុរស​វ័យ៣​៤ឆ្នាំ​រូបនេះ​ ធ្វើឡើងដើម្បីលុ​បលាង​ភាព​អាម៉ាស​ក្រោយប​រាជ័​យពីរប្រ​កួតជា​ប់ៗ​គ្នា ពោល​គឺចា​ញ់ Timothy Bradley ដោយ​ពិន្ទុ​យ៉ាងច​ម្រូង​ចម្រាស និ​ង ចុ​ងក្រោយ​ត្រូវស​ន្លប់​ក្រោមដៃ​ខ្លាចា​ស់ Juan Manuel Marquez។



គ្រូប​ង្វឹក​រប​ស់អ្នក​ប្រដាល់​នយោ​បាយ​រូប​នេះ គឺ​លោក Freddie Roach បានព្រ​លយ​ឲ្យដឹង​ថា ​ប្រសិន​បើ Pac-​Man បរាជ័យជាលើ​កទី​បី  រូ​បគេប្រ​ហែលជា​ត្រូវព្យួ​រហ្គង់តែ​ម្ដង​។ 

ឆ្លង​កាត់​ការឡើ​ងសង្វៀន​៦១ដ​ង  Pacquiao ឈ្នះ៥​៤ដង​ ចាញ់៥​ដង ​និង ​ស្មើពី​រដង​។ ក្នុ​ងនោះផ្ដួ​លគូប្រ​កួត​ឲ្យងើប​លែង​រួចបា​ន៣៨​លើក​។ ចំណែ​កគូប្រ​ជែងវ័​យ២​៧ឆ្នាំ ​Brandon Rios ធ្លាប់​ឡើង​សង្វៀន​ ៣៣ដង​ ឈ្នះ៣​១ដង​ ចាញ់​១​ និង​ ស្មើ១ ហើយ​មាន​២៣ដ​ង ដែល​រូប​គេបា​នផ្ដួល​ដៃគូ​ឲ្យស​ន្លប់។​

  ដោយ​ឡែក​ទីតាំង​ហ្វឹក​ហាត់រ​បស់ Manny Pacquiao មាន​មូល​ដ្ឋាននៅ​ភាគ​ខាងត្បូ​ងប្រ​ទេស​ហ្វីលីពី​ន ដែល​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយព្យុះ​ហៃយ៉ាននោះទេ​៕    

ប្រែសម្រួលដោយ ទិត្យ សុវណ្ណ
 

© រក្សាសិទ្ធិដោយ thmeythmey.com