COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ឡើងជាង២ម៉ឺននាក់ហើយ​
26, Oct 2020 , 5:28 pm        
រូបភាព
ដោយ: រួបរួម
គិតត្រឹមរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា នេះ ចំនួនអ្នកស្លាប់នៅអាស៊ីអាគ្នេយ៍ ឡើងដល់ជាង២ម៉ឺននាក់ ដោយឥណ្ឌូណេសី ហ្វីលីពីន និងមីយ៉ាន់ម៉ា មានចំនួនច្រើនជាងគេ ខណៈកម្ពុជា ទីម័រខាងកើត និងឡាវ មិនមានករណីស្លាប់ឡើយ។



សរុបករណីឆ្លងនៅប្រទេសអាស៊ានទាំង១០រួមទាំងទីម័រខាងកើត ចំនួនឡើងដល់ជិត៩០ម៉ឺនករណី ដោយស្លាប់ជាង២ម៉ឺននាក់ និងសះស្បើយជាង៧៥ម៉ឺននាក់។

ឥណ្ឌូណេស៊ី មានករណីឆ្លងជិត៤០ម៉ឺន បន្ទាប់មកហ្វីលីពីន ជាង៣៧ម៉ឺន, សិង្ហបុរី ជិត៥៨០០០,មីយ៉ាន់ម៉ា ជាង៤៤០០០ និងម៉ាឡេស៊ី ជាង២៧០០០ករណី។

ថៃ មានជាង៣៧០០ករណី រីឯវៀតណាម មានជាង១១០០ករណី ស្របពេលដែលកម្ពុជា មាន២៨៧, ព្រុយណេ មាន១៤៨, ទីម័រខាងកើតមាន២២៩ និងឡាវ មាន២៤ករណី។

ឥណ្ឌូណេស៊ី មានអ្នកស្លាប់រហូតដល់ទៅជាង១៣០០០នាក់ រីឯហ្វីលីពីន មានជាង៧០០០នាក់ និងមីយ៉ាន់ម៉ា ជាង១០០០នាក់។ ម៉ាឡេស៊ី មាន២៣៦នាក់, ថៃ មាន៥៩នាក់, វៀតណាម មាន៣៥នាក់, សិង្ហបុរី មាន២៨នាក់ និងព្រុយណេ មាន៣នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com