អត្ថបទពាណិជ្ជកម្ម
ស្បែកជើងម៉ាក GAMBOL របស់ក្រុមហ៊ុន Big Star Co., Ltd. ទទួលពានរង្វាន់ធុរកិច្ចអាស៊ាន(អេប៊ីអេ) កាលពីឆ្នាំ២០១៩
28, Oct 2020 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន Big Star Co., Ltd. ជាក្រុមហ៊ុនដែលផលិត និងចែកចាយស្បែកជើងម៉ាកហ្គេមបូល (GAMBOL) ដែលជាម៉ាកស្បែកជើងនាំមុខគេក្នុងប្រទេសថៃ បានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន(អេប៊ីអេ) ឆ្នាំ២០១៩ ប្រភេទ ASEAN Winner : Rubber-based (ប្រភេទជំនួញទាក់ទងទៅនឹងជ័រផលិតកម្ម) ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំធុរកិច្ច ASEAN Business and Investment Summit 2019 ឬហៅកាត់ថា ABIS 2019។ នេះជាកិច្ចប្រជុំដ៏សំខាន់ សម្រាប់អ្នកដឹកនាំធុរកិច្ចក្នុងអាស៊ាន (ASEAN Summit) ហើយកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ 

ដោយឡែកការប្រជុំលើកនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេស ម្ចាស់ជំនួញ និងអង្គការអន្តរជាតិជាច្រើនរូប ដែលមានចំនួនសរុប ១,២០០នាក់។  ចំពោះគណៈកម្មការវាយតម្លៃផ្តល់ពានរង្វាន់ធុរកិច្ចអាស៊ាន ABA ( Panel of Judges ) គឺជាតំណាងពីប្រទេសក្នុងសមាជិកអាស៊ានទាំង ១០ប្រទេស ក្នុង ១ប្រទេសចំនួន ១នាក់។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៧ ដោយ ASEAN Business advisory council (ASEAN BAC ) ដើម្បីលើកកម្ពស់អាជីវកម្ម ឱ្យមានលេចធ្លោក្នុងប្រទេសជាសមាជិកអាស៊ាន និងបង្ហាញឱ្យឃើញ ពីភាពរីកចម្រើននៃការបង្កើតគ្រឹះ និងបង្កើនភាពរឹងមាំ ល់អាជីវកម្មក្នុងវិស័យឱស្សាហកម្មផ្សេងៗ។
 


លោក Surachai Kitkamchai ដែលជានាយកគ្រប់គ្រងក្នុងក្រុមហ៊ុន Big Star Co., Ltd.  បានមានប្រសាសន៍ថា ពានរង្វាន់នេះ គឺជាមោទកភាពដ៏អាស្ចារ្យមួយ របស់ក្រុមហ៊ុន Big Star Co., Ltd. ដែលបានមោះមុត អភិវឌ្ឍគុណភាពទំនិញ រហូតត្រូវបានគេទទួលស្គាល់ សម្រាប់បណ្តាអ្នកជំនួញ ទាំងក្នុងនិងក្រៅប្រទេស តាមលំដាប់ស្តង់ដារអន្តរជាតិ។ លោក Surachai Kitkamchai បន្តថា៖«ពានរង្វាន់នេះដែរ គឺជាកម្លាំងចិត្ត ដើម្បីឱ្យយើងអភិវឌ្ឍអាជីវកម្មរបស់យើង ឱ្យរីកចម្រើនជាបន្តបន្ទាប់ ក៏ដូចជាការលើកតម្តើងកេរ្តិ៍ឈ្មោះ កិត្តិយសឱ្យក្រុមហ៊ុនឱ្យស្ថិតនៅក្នុងលំដាប់ស្តង់ដារអាស៊ានបន្តទៀត»។ 
 
ស្បែកជើងម៉ាកហ្គេមបូល ដែលស្ថិតនៅក្រោមក្រុមហ៊ុន Big Star Co.,Ltd. ដែលជាម៉ាកស្បែកជើងលេខមួយ ទាំងក្នុងប្រទេសថៃ និងកម្ពុជា ត្រូវបានអតិថិជនកោតសរសើរថា ងាយស្រួលពាក់ ទន់ស្រួល និងជាប់ធន់ ពាក់បានយូរ ដោយបច្ចេកវិទ្យា G-Bold Technology™ ដែលធ្វើឲ្យស្បែកជើង GAMBOL ជាប្រភេទស្បែកជើងល្អ ខុសប្លែកពីស្បែកជើងម៉ាកដទៃ។
 
ចំណែកការរចនាក៏ស្អាត មានច្រើនម៉ូដច្រើនពណ៌ សាកសមជាមួយយុវវ័យសម័យថ្មី។ ដោយសារតែគុណភាពល្អ ស្របតាមស្តង់ដារអន្តរជាតិបែបនេះហើយ ទើបធ្វើឲ្យ GAMBOL ក្លាយជាម៉ាកស្បែកជើងលក់ដាច់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ លោកអ្នកក៏អាចជ្រើសរើសម៉ូតស្បែកជើង GAMBOL ដែលអ្នកពេញចិត្ត តាមរយៈហ្វេសប៊ុក 
https://www.facebook.com/GambolCambodia និងតាមទីផ្សារនានា ហើយសូមសួររក GAMBOL ពិតប្រាកដមុនពេលទិញ។
 
ជាក់ស្ដែង តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ដែលជាអ្នកអ្នកប្រើប្រាស់ផលិតផល GAMBOL ពិតប្រាកដម្នាក់ដែរនោះ ក៏បានកោតសរសើរពីគុណភាពស្បែកជើងនេះដែរ ថាពិតជាស្រួលពាក់ ស្រាល ទន់ និងជាប់បានយូរពិតមែន។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖  
 
 














(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com