ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្ដល់អំណោយជូនកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់
28, Oct 2020 ,
11:15 am
រូបភាព
×
ដោយ:
សារព័ត៌មានថ្មីៗ
ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា រួមជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនទាំងអស់ បានជួបសំណេះសំណាល និងប្រគល់អំណោយជាអង្ករចំនួន២០តោន ទឹកត្រី ១០០០យួរ និងទឹកស៊ីអ៊ីវ ១០០០យួរ ទៅដល់កាកបាទក្រហមកម្ពុជា។ អំណោយទាំងនេះ គឺជាការរួមចំណែករបស់ក្រុមហ៊ុន អ អិម អេ ក្នុងការជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ក្នុងពេលដែលរាជធានី និងបណ្តាខេត្តជាច្រើននៅកម្ពុជា កំពុងតែជួបនូវគ្រោះទឹកជំនន់។ កម្មវិធីនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក លោកស្រីជំទាវ ដែលជាថ្នាក់ដឹកនាំនៃ កាកបាទក្រហមកម្ពុជា ផងដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការងារសប្បុរសធម៌ ដើម្បីរួមចំណែកជួយសង្គម ពោលគឺមានសកម្មភាពសង្គមជាច្រើនទៀតដែលមានដូចជា៖ ចែកអំណោយសប្បុរសធម៌ដល់ប្រជាជានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ សាងសង់សាលារៀន បណ្ណាល័យ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ដាំដើមឈើ បរិច្ចាគឈាម ចែកមួកសុវត្ថិភាព ក៏ដូចជាផ្តល់ធុងសំរាមតាមសាលារៀន និងទីធ្លាសាធារណៈជាដើម។ល៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
3 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
5 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
6 ថ្ងៃ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម