អត្ថបទពាណិជ្ជកម្ម
Mikasa Fusion & Lounge រៀបចំឈុតម្ហូបជប៉ុនពិសេស៣ប្រភេទ សម្រាប់កម្មវិធី Halloween នៅមណ្ឌលផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល
29, Oct 2020 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០៖ អាហារដ្ឋានទំនើបម្ហូបជប៉ុន Mikasa Fusion and Lounge បានប្រកាសនូវឈុតម្ហូប ៣ប្រភេទ ដែលចុងភៅបានសម្រាំងចេញយ៉ាងប្រណិតទាំងរសជាតិ និងការតុបតែង ដើម្បីផ្តល់ជូនអតិថិជន ដែលអញ្ជើញមកចូលរួមកម្មវិធី Mikasa Halloween ចាប់ពីថ្ងៃទី 30-31 និង 01 ខែតុលា ឆ្នាំ២០២០ ម៉ោង៥ល្ងាចតទៅ នៅជាន់ទី 1 ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ស្ថិតនៅលើមហាវិថីនរោត្តម។ 
 
លោក រិទ្ធ ដែលតំណាងឲ្យភោជនីយដ្ឋាន Mikasa Fusion and Lounge បានឲ្យដឹងថា ម្ហូបទាំង ៣ឈុតនោះ ត្រូវកំណត់ជាលំដាប់កញ្ចប់ Silver តម្លៃ 200USD ហើយ កញ្ចប់ Gold តម្លៃ 400USD និងកញ្ចប់ Diamond មានតម្លៃ800USD តែប៉ុណ្ណោះក្នុង១ឈុត។ ដោយឡែកក្រៅពីម្ហូបពិសេសទាំង 3 ឈុតខាងលើនេះ Mikasa ក៏មានម្ហូបអាហារប្រចាំហាងសម្រាប់ភ្ញៀវដូចសព្វដងផងដែរ។  
 
លោកបន្តទៀតថា ដើម្បីឲ្យកម្មវិធីលោកខាងលិចមួយនេះ កាន់តែសប្បាយរីករាយបន្ថែម យើងក៏បានអញ្ជើញក្រុមសិល្បករ និង DJ ល្បីៗចូលរួមផ្តល់នូវការប្រគំតន្ត្រី ជាមួយនឹងបទភ្លេងល្បីៗ កំដរបរិយាកាសដ៏ព្រឺព្រួច ជាមួយការតុបតែងបែប Halloween ទាំង ៣រាត្រីផងដែរ។ 
 
បញ្ជាក់ផងដែរថា សំបុត្រចូលរួមកម្មវិធីនេះ មានតម្លៃត្រឹម១០ដុល្លារ តែប៉ុណ្ណោះ ហើយសំបុត្រនេះ លោក លោកស្រី អាចទទួលបានមកវិញនូវម្ហូបប្រចាំហាង 1 ឈុត និង ភេស្ជះ ឬស្រាបៀ មួយកែវ ដែលមានតម្លៃជិត 20 ដុល្លារ ដោយឥតគិតថ្លៃ៕










 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com