អត្ថបទពាណិជ្ជកម្ម
អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចេញ​លិខិត​ថ្លែងអំណរគុណ​ដល់​លោក ចេ​ន ហ្ស៊ី ​ដែល​បាន​ផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​
29, Oct 2020 , 2:16 pm        
រូបភាព
 ឆ្លៀត​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នេះ លោក ​ចេ​ន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ៥៨,០០០​ដុល្លារ​អាមេរិក​(​ហាសិប​ប្រាំបី​ពាន់​) សម្រាប់​ទិញ​អង្ករ​ចំនួន ១០០ តោន មី​ចំនួន ៥០០ កេស និង​ទឹកបរិសុទ្ធ​ចំនួន ១.០០០ កេស ជូន​ដល់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​កំពុង​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​ទឹកជំនន់​។​
 
​លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចុះហត្ថលេខា​លើ​លិខិត​ថ្លែងអំណរគុណ​ដោយផ្ទាល់​ជូន លោក ចេ​ន ហ្ស៊ី ដើម្បី​សម្ដែង​អំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​នេះ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com