អត្ថបទពាណិជ្ជកម្ម
វីងផ្តល់រង្វាន់ម៉ូតូ១គ្រឿង និងប្រាក់៩លានរៀល ជូនអតិថិជនដែលបានផ្ញើប្រាក់ពីកូរ៉េ និងថៃ
29, Oct 2020 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
«តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលមានម៉ូតូផ្ទាល់ខ្លួនជិះទេ តែថ្ងៃនេះវីងបានជួយសំរេចក្តីប្រាថ្នាខ្ញុំហើយ»។ នេះជាការលើកឡើង របស់លោកស្រី សុខ យ៉ាត វ័យ៦៨ឆ្នាំ ដែលបានទទួលរង្វាន់ម៉ូតូ ហុងដាឌ្រីមឆ្នាំ ២០២០ ពីវីងកាលពីពេលថ្មីៗនេះ។
 
កូនប្រុសរបស់លោកស្រី ឈ្មោះ ម៉ឺន នៅ បានទៅធ្វើការនៅប្រទេសកូរ៉េ រយៈពេល៣ឆ្នាំ ហើយ បានផ្ញើប្រាក់មកលោកស្រី នៅឯស្រុកខ្សាច់កណ្តាលជារៀងរាល់ខែ តាមរយៈដៃគូសហការ វីងនៅឯក្រៅប្រទេស។ 
 
«ខ្ញុំត្រេកអរ ស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឈ្នះម៉ូតូមួយគ្រឿងនេះ។ ខ្ញុំអាចទទួលលុយពីកូន នៅកូរ៉េបានស្រួលហើយ កូនឆាតប្រាប់ភ្លាមខ្ញុំដកបានភ្លាម ថែមទាំងបានឈ្នះម៉ូតូថ្មីពីវីងទៀតផង»។ លោកស្រី សុខ យ៉ាត រៀបរាប់ដូច្នេះ។  
 


ជាមួយគ្នានេះដែរ លោក ផល ភី អ្នកស្រុកពញាឮ ដែលជាអ្នកឈ្នះទឹកប្រាក់១លានរៀលក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១០រូប បានឲ្យដឹថា រាល់រដូវបុណ្យទានម្តងៗ កូនគាត់ឈ្មោះ ភី សុខហេង ដែលមានគ្រួសារនៅប្រទេសកូរ៉េតែងតែផ្ញើប្រាក់មកលោក តាមរយៈវីង។ 
 
«ទោះបីកូនខ្ញុំនៅសែនឆ្ងាយ យ៉ាងណាក្តី ខ្ញុំនៅតែមានអារម្មណ៍ថា គាត់នៅកៀកខ្លួនខ្ញុំជានិច្ច»។ លោក ផល ភី បន្តថា គាត់អាចបើកប្រាក់ជាមួយភ្នាក់ងារវីង នៅក្បែរផ្ទះរបស់គាត់បាន យ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព ព្រមទាំងមានតម្លៃសេវាថោក។ «និយាយទៅ កូនស្រីខ្ញុំផ្ញើប្រាក់ពេលព្រឹក ខ្ញុំបើកបានពេលព្រឹកភ្លាមៗ ក្តៅៗ»។ លោកផល ភី និយាយដូច្នេះ ទាំងទឹកមុខញញឹម។ 
 


ជាមួយ Wing2World លោកអ្នកដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកមនុស្សជាទីស្រលាញ់របស់អ្នកនៅកម្ពុជា បានយ៉ាងងាយស្រួល តាមរយៈដៃគូសហការវីង ជាង១៩៥ប្រទេស ហើយលោកអ្នកអាចដកប្រាក់បានយ៉ាងងាយស្រួល ជាមួយភ្នាក់ងារវីងជាង៨០០០កន្លែងនៅទូទាំងប្រទេស៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com