អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Eaton ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជា​តំណាង​ចែកចាយ​ផលិតផល​នៅ​កម្ពុជា​
02, Nov 2020 , 2:39 pm        
រូបភាព
​ប្រទេស​កម្ពុជា ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០៖ ក្រុមហ៊ុន Eaton ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ផ្នែក​គ្រប់គ្រង​ថាមពល​អ​គិ្គ​ស​នី  បាន​ជ្រើស​តាំ ក្រុមហ៊ុន One Stop Solution Electric  (OSS)   ជា​ភ្នាក់ងារចែកចាយ​ស្របច្បាប់ សម្រាប់​ម៉ាក​យី​ហ៉ោ Moeller របស់​ក្រុមហ៊ុន Eaton នៅ​កម្ពុជា​។  ភាពជា​ដៃគូ​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០២ ហើយនឹង​ផ្ដល់​សិទ្ធិ​សម្រាប់​ការចែក​ចាយ ផលិតផល​អគ្គិសនី​ប្រភេទ ត្រង់​ស្យុ​ង​កម្រិត​ទាប (Low Voltage) ពី​ម៉ាក​យី​ហ៉ោ Moeller របស់​ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និង ឌីសង់ទ័រ​ទប់​ភ្លើង ((SPD) ដែលជា​ឧបករណ៍​សំខាន់ៗ របស់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ថាមពល​អគ្គិសនី នៅតាម​បណ្ដា​អាគារ​នីមួយៗ​។ 
 


​លោក Gary Ang នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ឥណ្ឌូចិន របស់​ក្រុមហ៊ុន Eaton មាន​គូសបញ្ជាក់ថា​ការអភិវឌ្ឍ​យ៉ាង​លឿន​រហ័ស​របស់​ប្រទេស​កម្ពុជា និង​កំណើន​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី  ប្រសិទ្ធភាព និង​ទំនុកចិត្ត​ក្នុងការ​គ្រប់គ្រង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នឹង​ក្លាយជា​កត្តា​សំខាន់ ដើម្បី​ធានា​ឲ្យ​បាន​កំណើន​ប្រកបដោយ​ចីរភាព​។ លោក Gary Ang បន្តថា​៖«​ដំណើរ​នៃ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ថាមពល​អគ្គិសនី របស់​កម្ពុជា​គឺ​ទើបតែ​ចាប់ផ្តើម ហើយ​យើង​រីករាយ​ដែល​បានចាប់ផ្ដើម​ភាពជា​ដៃគូ​នេះ​ជាមួយ ក្រុមហ៊ុន One Stop Solution Electric  (OSS)   ដើម្បី​ផ្ដល់​សេវា​ជំនាញ​និង​ដំណោះស្រាយ​របស់​យើង​កាន់តែ​ទូលំទូលាយ សម្រាប់​អាជីវកម្ម​នៅ​ទូទាំងប្រទេស​»​។​
 
​លោក Tan Kim San នាយក​គ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric  (OSS) មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន Eaton នឹង​អនុញ្ញាតឱ្យ​យើង ផ្ដើម​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន និង​អាច​ណែនាំ​ផលប័ត្រ​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សម្បូរបែប​របស់​ពួកគេ មកដល់​ប្រទេស​កម្ពុជា តាមរយៈ​បណ្តាញ​ក្រុមការងារ​ក្នុងស្រុក​របស់​យើង ដែល​រឹងមាំ​ស្រាប់​។ ប្រទេស​កម្ពុជា កំពុង​ផ្ដោត​ចក្ខុវិស័យ​ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ងើបឡើង​វិញ នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ដូច្នេះ​យើង​នឹង​បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ងើប​ឡើងវិញ នៃ​វិស័យ​សំណង់ និង​ការ​លក់រាយ​» ។​




 
​ការបោះ​ជំហាន​របស់​ក្រុមហ៊ុន Eaton មកកាន់​ទីផ្សារ​កម្ពុជា​នាពេលនេះ  បញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្តេជ្ញា​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​ការ​វិវឌ្ឍន៍​ផ្នែក​ឌីជីថល និង​ការផ្ដល់​ដំណោះស្រាយ​គ្រប់គ្រង​ថាមពល​អគ្គិសនី ប្រកបដោយ​និរន្តរភាព ឲ្យ​កាន់តែ​ទូលំទូលាយ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់គ្នា​។ ភាគច្រើន​នៃ​ផលិតផល​ប្រភេទ តង់ស្យុង​កម្រិត​ទាប  (Low Voltage) ដែល​ស្ថិតក្រោម​ម៉ាក​យីហោ Moeller របស់​ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបាន​ប្រើប្រាស់​ជាទូទៅ ក្នុង​វិស័យ​សំណង់​អគារ​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម និង​អគារ​ជា​ផ្សារ​លក់រាយ ដែលមាន​កម្ពស់​ពី​ទាប​ទៅ​មធ្យម ដែល​សុទ្ធសឹង​ជា​វិស័យ ដែលមាន​ការរីកចម្រើន​លឿន​បំផុត នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។    
 
​សេចក្ដីប្រកាស​អំពី​ភាពជា​ដៃគូ​របស់ ក្រុមហ៊ុន Eaton ជាមួយ ក្រុមហ៊ុន One Stop Solution Electric  (OSS) នៅ​កម្ពុជា គឺជា​ភាពជា​ដៃគូ​ថ្មី​ជាងគេ​បំផុត របស់​ក្រុមហ៊ុន Eaton ដែល​កំពុង​ពង្រីក​បណ្ដាញ​ដៃគូ នៅក្នុង​តំបន់ ដែល​ភាពជា​ដៃគូ​ទាំងអស់នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន Eaton អាច​ទ្រទ្រង់​ដល់​តម្រូវការ​គ្រប់គ្រង និង​ការ​ចែកចាយ​ថាមពល​អគ្គិសនី ដែល​កំពុង​កើនឡើង នៅក្នុង​វិស័យ​នានា​។ ជាមួយនឹង​បទពិសោធន៍​ជាង ១០០ ឆ្នាំ ក្នុងនាម​ជា​ក្រុមហ៊ុន ពហុ​ជាតិ​លំដាប់​ពិភពលោក និង​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តាំងពី​ទសវត្ស​ឆ្នាំ ១៩៧០ មក ក្រុមហ៊ុន Eaton មាន​កិត្តិនាម​ល្បីល្បាញ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ដំណោះស្រាយ​គ្រប់គ្រង​ថាមពលអគ្គីសនី​៕
 











(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com