អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បើក​ដំណើរការ ការិយាល័យ​ស្នាក់ការ​កណ្តាល​ថ្មី នៅ​អគារ ធី​ខេ សេន ត្រល​
03, Nov 2020 , 11:20 am        
រូបភាព
ភ្នំពេញ ៖​ថ្ងៃ​អង្គារ ទី​០៣  ខែ វិច្ឆិកា  ឆ្នាំ​២០២០ - ថ្ងៃនេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍  ខេ​ម​បូ​ឌា  បាន​ចាប់​បើក​ដំណើរការ​ការិយាល័យ​ស្នាក់ការ​កណ្តាល​ថ្មី​របស់ខ្លួន នៅ​អគារ ធី​ខេ សេន​ត្រល ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ក្រុមការងារ របស់ខ្លួន  ព្រមទាំង​ដើម្បី​ជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​រឹងមាំ  និង​កាន់តែ​ប្រសើរឡើង​ជូន​ក្រុមគ្រួសារ​កម្ពុជា​។​
 
​ការផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​បន្ត​ការផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ផ្តល់ជូន​នូវ​ការការពារ​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​ចាំបាច់ របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ដើម្បី​បង្កើត​នូវ​បរិយាកាស​ការងារ​ដែល​ជំរុញ​ឲ្យ​មាន​ផលិតភាព​ការងារ​ខ្ពស់ ការច្នៃ​បង្កើត​ថ្មី និង​កិច្ច​សហការគ្នា​ជា​ក្រុម​ផងដែរ​។ ការិយាល័យ​ថ្មី​នេះ​នឹង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​បម្រើ​អតិថិជន ជា​ការិយាល័យ​ធ្វើការ និង​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដល់​បុគ្គលិក ក៏ដូចជា​ទីប្រឹក្សា​ធានារ៉ាប់រង​ផងដែរ​។​


 
​ក្នុងឱកាស​នៃ​ការស្វាគមន៍​ដល់​អតិថិជន បុគ្គលិក និង​ទីប្រឹក្សា​ធានារ៉ាប់រង​របស់ខ្លួន​មកកាន់​ការិយាល័យ​ស្នាក់ការ​កណ្តាល​ថ្មី​នេះ លោក Justin Helferich ដែលជា​អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ការផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​ស្នាក់ការ​កណ្តាល​នេះ​បាន​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ប្រជាជន​កម្ពុជា និង​ការវិនិយោគ​នៅក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​រយៈពេល​វែង​។ ពួកយើង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការកសាង​អនាគត​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​រឹងមាំ និង​កាន់តែ​ប្រសើរឡើង​ជូន​ក្រុមគ្រួសារ​កម្ពុជា ហើយ​ដើម្បី​សម្រេច​នូវ​គោលបំណង​មួយ​នេះ​បាន យើង​ត្រូវ​ផ្តល់ជូន​នូវ​បទពិសោធន៍​កន្លែង​ការងារ​ល្អប្រសើរ​ដល់​ក្រុមការងារ​របស់​យើង​ដែល​កំពុង​កើនឡើង​។ ខ្ញុំ​ជឿជាក់ថា បុគ្គលិក​គ្រប់រូប​នឹង​ពេញចិត្ត​នូវ​កន្លែង​ការងារ​ថ្មី​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​វា​នឹង​ជំរុញ​ឲ្យ​មាននូវ​ភាព​ច្នៃប្រឌិត​ខ្ពស់ កិច្ចសហការ​គ្នា​ល្អ ផលិតភាព​ការងារ​ខ្ពស់ ជាពិសេស​ជំរុញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​យើង​ក្នុងការ​ផ្តល់ជូន​នូវ​ការការពារ​ហិរញ្ញវត្ថុ​ជូន​ដល់​គ្រួសារ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ជាមុន​»​។​
 
​ធី​ខេ សេន​ត្រល មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ខណ្ឌទួលគោក ដែលជា​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ទី ២ និង​កំពុងតែ​រីកលូតលាស់​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​ក្នុង​ឆ្នាំ ២០១២ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​បង្អស់​។ ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​បុគ្គលិក ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ទើបតែ​បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ក្នុងនាម​ជា   «​ស្ថាប័ន​ការងារ​ឈានមុខ​គេ​នៅ​អាស៊ី​» ពី​ស្ថាប័ន  Asia Corporate Excellence & Sustainability (ACES) ដោយ​ត្រូវបាន​ទទួលស្គាល់​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​យកចិត្តទុកដាក់ និង​ការអភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​រប​ស់​ខ្លួន​។​
 
​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា  សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Manulife Cambodia»  តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅ​កាន់​គេហទំព័រ www.manulife.com.kh
 








(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hybride
© រក្សាសិទ្ធិដោយ thmeythmey.com