អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ បើក​ដំណើរការ​សាខា​ថ្មី​មួយ​បន្ថែមទៀត​នៅ​ក្រុង​សៀមរាប​
03, Nov 2020 , 3:13 pm        
រូបភាព
​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល សេវា​លឿន​រហ័ស និង​កាន់តែ​ខិតជិត​ជាមួយ​អតិថិជន​របស់ខ្លួន ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​ឥតឈប់ឈរ​ផងដែរ ប្រា​សាក់​ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​ពង្រីក​បណ្ដាញ​ការិយាល័យ​ថ្មី​មួយ​បន្ថែមទៀត  នៅ​ខេត្តសៀមរាប​គឺ «​សាខា​ក្រុង​អង្គរ​» ដែលមាន​អាសយដ្ឋាន​៖ ផ្លូវជាតិ​លេខ 6 ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។
   
​គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ 2020 នេះ ប្រា​សាក់ បាន​ពង្រីក​បណ្តាញ​ការិយាល័យ​របស់ខ្លួនរ​ហូត​ដល់ 182 សាខា​ទូទាំងប្រទេស និង​បាន​បម្រើសេវា​ធនាគារ​ជូន​អតិថិជន​របស់ខ្លួន​ស្របតាម​យុគ​ឌីជីថល និង​ភាព​ស៊ីវីល័យ​លើ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។ សមិទ្ធផល​ដ៏​ល្អ​នេះ គឺ​សបញ្ជាក់​ឱ្យឃើញ​នូវ​សក្តានុពល​របស់​ប្រា​សាក់ ក្នុង​ការផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ផ្ដល់នូវ​ភាព​រីកចម្រើន ហើយ​ប្រា​សាក់​មាន​ឆន្ទៈ​ដ៏​មោះមុត​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​
 
​ប្រា​សាក់ សាខា​ក្រុង​អង្គរ ជា​សាខា​ទី 3 ក្នុង​ក្រុង​សៀមរាប ហើយ​សព្វថ្ងៃនេះ ក្នុង​ក្រុង​សៀមរាប មាន​អេ​ធី​អឹម​ចំនួន 7 ទីតាំង ត្រូវបាន​ដំឡើង​ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​អតិថិជន​នៅក្នុង​ក្រុង​សៀមរាប​។ លើសពីនេះ ចាប់ពី​ថ្ងៃនេះ​តទៅ ការធ្វើ​ប្រតិបត្តិ​ការដាក់ ដក និង​ផ្ទេរប្រាក់​ឆ្លង​ស្នាក់ការ​ទៅ​-​មករ​វាង​សាខា​សៀមរាប សាខា​ស្វាយដង្គំ និង​សាខា​ក្រុង​អង្គរ គឺ​ពុំ​គិត​កម្រៃ​សេវា​ឡើយ​។​
 
​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖ «​មកទល់នឹង​បច្ចុប្បន្ននេះ ប្រា​សាក់​មាន​សាខា​ចំនួន 9 នៅ​ទូទាំង​ខេត្តសៀមរាប​ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​អតិថិជន រួមមាន​៖ សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ឥណទាន ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​បាគង សេវា​ផ្ទេរ​មូលនិធិ​ភ្លាមៗ ឬ ផ្ទេរប្រាក់​ឆ្លង​ធនាគារ និង​សេវា​ផ្សេងៗ​ទៀត​។ ហើយ​យើង​នៅតែ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ផ្ដល់ជូន​បទពិសោធ​ន៍​បម្រើសេវា​អតិថិជន​ដ៏​ល្អ​បំផុត​និង​ពាំ​នាំមក​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ល្អប្រសើរ​ក្នុងការ​គាំទ្រ​ដល់​ការរីកចម្រើន​របស់​អតិថិជន​របស់​យើង​»​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ការបើក​គណនី​សន្សំ នៅ​ប្រា​សាក់​នៅថ្ងៃនេះ អតិថិជន​នឹង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ភ្លាមៗ ហើយ​អតិថិជន​អាច​ផ្ទេរប្រាក់ ទិញ​កាត​ទូរស័ព្ទ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​សមតុល្យ​គណនី និង​សេវា​ផ្សេងៗ​ដោយ​មិន​អស់​កម្រៃ​សេវា​។​
 
​អាស្រ័យហេតុនេះ សូម​អតិថិជន​ទាំងអស់​រីករាយ​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​ការផ្តល់សេវា​បម្រើ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ក្រុង​អង្គរ​។ លោកអ្នក​អាច​រក​ទីតាំង​សាខា​បាន​តាម https://bit.ly/31mKyod ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com