អត្ថបទពាណិជ្ជកម្ម
The All-New Isuzu D-Max 2021 នាំ​អ្នក “ ស្វែងរក​នូវ​ឧត្តមភាព​ថ្មី ” រាល់​ការធ្វើដំណើរ​
03, Nov 2020 , 4:59 pm        
រូបភាព
​ក្រុមហ៊ុន រថយន្ត ISUZU Cambodia បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ដ ភី​ក​អាប់ សេរី​ថ្មី​ដែលមាន​ការផ្លាស់ប្ដូរ​រូបរាង​ថ្មី​ទាំងស្រុង គឺ “ALL-NEW ISUZU D-MAX…​ស្វែ​ករក​ឧត្តមភាព​ថ្មី​” ដែល​លើសពី​រថយន្ត​ភី​ក​អាប់​ធម្មតា​។  នេះ​ជា​ស្នាដៃ​វិស្វកម្ម​ដ៏​ល្អឥតខ្ចោះ តាម​ទស្សនៈ “​មោះមុត ទាក់​អារម្មណ៍ និង ឆ្លាត​វៃ​” ដែលមាន​កា​រចនា​ថ្មី​ទាំងស្រុង ទាំង​ផ្នែក​ខាងក្រៅ និង ខាងក្នុង​។ ឧបករណ៍​ថ្មី​ទាំងអស់​ដែល​បង្ហាញ​ពី​ការបំពេញបន្ថែម នៃ​ការបើកបរ គ្មាន​គូ​ប្រៀប ជាមួយនឹង​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​ដើម្បី​ទទួលយក​នូវ​បទពិសោធន៍ “​ឧត្តមភាព​ថ្មី​” នៅ​ពីក្រោយ​ការបើកបរ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ឥឡូវនេះ​មាននៅ អ៊ី​ស៊ូ​ហ្ស៊ុ ខេ​បូ​ឌា​។​
 


​លោក ហ្ស៊ូ​អ៊ី​ជី​រ៉ូ ម៉ូ​រី អគ្គនាយក​ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា អ្នក​ចែកចាយ​ផ្តាច់មុខ រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ Pick Up និង SUV ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា “ The ALL-NEW ISUZU D-MAX ”  គឺជា​ការផ្លាស់ប្ដូរ​រូបរាង​ថ្មី​ទាំងស្រុង​នៃ​រថយន្ត​ភី​ក​អាប់ ក្រោម​ទស្សនៈ និង​បទដ្ឋាន “ Beyond the Pick Up”  (​លើសពី​រថយន្ត​ភី​ក​អាប់​) ដែល​បញ្ជាក់​ពី ភាពជា​អ្នកដឹកនាំ​ក្នុង​ពិភព​រថយន្ត​ភី​ក​អាប់ ។ 
  


The “All-New Isuzu D-MAX”  ត្រូវបាន​ផលិត​និង​ផ្លាស់​ប្តួ​រ​ថ្មី​ទាំងស្រុង​តាម​ទស្សនៈ មោះមុត​, ទាក់​អារម្មណ៍ និង​ឆ្លាត​វៃ  (Bold, Emotional and smart) ដែលមាន​កា​រចនា​ថ្មី​ទាំងស្រុង ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង ម៉ាស៊ីន​ថ្មី រូបរាង​ថ្មី ឧបករណ៍​ថ្មី និង​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ជាមួយនឹង​ការច្នៃប្រឌិត​ថ្មី ដែល​ផ្តល់នូវ​មុខងារ​ល្អឥតខ្ចោះ​គ្រប់ផ្នែក  ជា​ឧត្តមភាព​របស់​អ្នកប្រើប្រាស់​។​
​លោក ម៉ូ​រី បាន​បន្ថែមទៀតថា  “ All New Isuzu D-MAX ” នឹង​ឆ្លើយតប​គ្រប់​តំរូវការ និង ផ្តល់នូវ​ភាព​ទាក់ទាញ​ខ្ពស់​។ The “All-New Isuzu D-MAX” នឹង​នាំ​លោកអ្នក​ទៅរក​បទពិសោធន៍​ថ្មី​មួយទៀត  ដែល​អ្នក​អាច  “ ស្វែងរក​នូវ​ឧត្តមភាព​ថ្មី ” រាល់​ការធ្វើដំណើរ​របស់លោក​អ្នក​។​
 
​ចំណុច​ពិសេសៗ​របស់ The All-New Isuzu D-Max 2021

​ការ​ឌី​សាញ​ខាងក្រៅ និង ក្នុង​
​ពី​ចង្កៀង​មុខ Bi-LED Headlamps ដ៏​ស្រស់ស្អាត​មាន​មុខងារ​ស្វ័យប្រវត្តិ រហូត​ចង្កៀង​ក្រោយ Dual Sonic LED Tail Lamps ជាមួយ​រចនាបទ​សម័យ​ថ្មី ប្រកបដោយ​ថាមពល​ពន្លឺ​ច្បាស់​ល្អ​។ 
LED Touch Screen ទំហំ​ធំ​រហូតដល់ 9 អ៊ី​ញ ដែលមាន​មុខងារ​ជាច្រើន អាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កំសាន្ដ​ទូទាំង​ពិភពលោក ជាពិសេស Apple Car Play ជាមួយនឹង​អេក្រង់ smart MID ទំហំ​ដល់​ទៅ 4.2 inches​។ ចង្កូត Tilt & Telescopic Steering Wheel ធូរ ងាយស្រួល​បង្វិល អាច​សេ​រ៉េ ឡើងលើ​ចុះក្រោម ឆ្វេង ស្ដាំ ដក​ទៅមុខ រុញ​ទៅក្រោយ ហើយ​អាច​បញ្ជា គ្រប់យ៉ាង នៅលើ​ដៃចង្កូត​តែម្ដង​។ ផ្ទៃ​ខាងក្នុង ធំ​ទូលាយ ជាមួយ​កៅអី​ខាងមុខ AVEC ដែល​ផ្តល់នូវ​ផាសុខភាព​ខ្ពស់បំផុត​។ បច្ចេកវិទ្យា Smart Touch Turn Signal ងាយស្រួល​បញ្ជា​ដោយ​គ្រាន់តែ​យក​ម្រាមដៃ​ទៅ​ប៉ះ​។​
 


​កំលាំង​ម៉ាស៊ីន​
​ម៉ាស៊ីន 3.0 Ddi Blue Power ម៉ាស៊ីន​ម៉ូ​ឌែ​ល 4JJ4-TCX ដែលមាន​កំលាំង​សេះ​190 hp ស្មើនឹង 3600 ជុំ​ក្នុង​មួយ​នាទី និង កំលាំង​រមួល 450 ញ៉ូ​តុ​ន ស្មើនឹង 1600-2600 ជុំ​ក្នុង​មួយ​នាទី​។​
​ការអភិវឌ្ឍន៍​ថ្មី​!! ម៉ាស៊ីន 1.9 Ddi Blue Power ម៉ាស៊ីន​ម៉ូ​ឌែ​ល RZ4E-TC​។ លាំង​សេះ​150 hp ស្មើនឹង​3600 ជុំ​ក្នុង​មួយ​នាទី និង កំលាំង​រមួល 350 ញ៉ូ​តុ​ន ស្មើនឹង 1600-2600 ជុំ​ក្នុង​មួយ​នាទី​។​
 
​ក្រៅពី​អ្វីដែល​បាន​រៀបរាប់​ខាងលើ The  “All-NEW ISUZU D-MAX 2021” នេះ មាន​លេខ​អូ​តូ​រហូតដល់ 6 លេខ ដែល​ផ្តល់​ភាពងាយស្រួល​ប្តូ​ពី​លេខ​មួយ​ទៅ​លេខ​មួយទៀត ជាមួយ​ប្រព​ន្ធ័ REV Tronic Mode និង មាន​លេខ​ដៃ 6 លេខ​ផងដែរ មាន​លក្ខ​ណះ​ជា​ស្ព័​រ រីករាយ​ក្នុងការ​បើកបរ និង​ច្បាស់លាស់​លើសពី​ការរំពឹងទុក រួមផ្សំ​ជាមួយ​ប្រព័ន្ធ​កាប់​ពី​តាស Terrain Command និង Electronic Diff-Lock ដែល​អាចឱ្យ​អ្នករក​ឃើញ​បទពិសោធន៍​ថ្មី​មួយ នៃ​ការបើកបរ​រថយន្ត​។ លើសពីនេះទៅទៀត​ក៏មាន​បច្ចេកវិទ្យា​ថ្មី​មូ​យ​ឈ្មោះថា “ISUZU DYNAMIC DRIVE PLATFORM” ជាមួយនឹង​របកគំហើញ​ថ្មី​ចុងក្រោយ​នៃ​បច្ចេកវិទ្យា​យានយន្ត ដែល​រួមបញ្ចូល​គ្នា​នូវ តួ​រថយន្ត សាក់​ស៊ី និង ប្រព័ន្ធ​ជើង​ក្រោម ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ក្នុងការ​បើកបរ​ដ៏​ល្អឥតខ្ចោះ​មួយ​។​
 
-​ ​រចនាសម្ព័ន​នៃ​តួរ​រថយន្ត មាន​តង់​ហ្ស​ង់​ខ្ពស់​
-​ ​សាក់​ស៊ីធំ​ជាង​មុន ជាមួយនឹង​ដែកថែបរឹង​ជាង​មុន អាច​ទប់​ទល់នឹង​កម្លាំង​រមួល​ខ្ពស់ជាង​មុន 23%
-​ ​បូម​រ៉ូ​ស័​រ Coil Spring ជាមួយនឹង​បូម​ចន្ទាស 2 រាង​ឆ្អឹង​ជ​ម្ពា​ម​ដាច់ពីគ្នា​នៅ​ផ្នែក​ខាងមុខ​
-​ ​ចន្ទាស​បូម​ក្រោយ​វែង ជាមួយ WSSP (Warm Stress Shot Peening) បច្ចេកវិទ្យា​សម្រាប់​បន្ទុក​ការងារ​កាន់តែ​រឹងមាំ​និង​ប្រើប្រាស់​បានយូរ​
-​ ​ម៉ាស៊ីនរថយន្ត ខិត​ទៅក្រោយ ដែល​អនុញ្ញាត​ឱ្យមាន​តុល្យភាព​បន្ថែមទៀត សម្រាប់​ការ​គ្រប់​គ្រង់​ការ​ចែកចាយ​ទំងន់ ល្អប្រសើរ​ជាង​មុន​
 


 
​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​
​កម្រិត​ថ្មី​មួយទៀត​នៃ​ការច្នៃប្រឌិត​រថយន្ត​ដែល​លើសពី​អ្នកដទៃ​“All-New Isuzu D-Max” បាន​អភិវឌ្ឍ​ន៏​ស្តង់ដារ​ថ្មី​មួយ ដែល​ល្អប្រសើរ​ជាង​មុន​ជាមួយនឹង​បច្ចេកវិទ្យា​នាពេល​អនាគត​នេះ ដែលមាន​លក្ខណៈពិសេស​លំអិត​ដូចខាងក្រោម​៖
 
-​ ​ការ​ចុច​បញ្ឆេះ​រថយន្ត​ពី​ចម្ងាយ​20​ម៉ែត្រ ដោយ smart Key
-​ ​កញ្ចក់​មុខ​ដែល​អាច​កាត់​បន្ថយកំដៅ និង​កាំរស្មី UVA និង​កាំរស្មី​UVB  ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​រថយន្ត​ឲ្យ​នៅ​ទាប​. 
-​ ​ផ្លិត​ទឹក​មាន​សេន​ស័​រ​ចាប់​សញ្ញា​ទឹកភ្លៀង​ស្វ័យប្រវត្តិ និង​មានមក​ជាមួយ​រន្ធ​បាញ់ ទឹក​សំអាត​កញ្ចក់​នៅលើ​ផ្លឹ​ត​ទឹក ដែល​លាង​សម្អាត​បាន​ស្អាត​ពេញ​ទាំង​ផ្ទៃ​កញ្ចក់​
-​ ​ប្រព័ន្ធ​ចាក់សោរ​ទ្វារ​រថយន្ត​ស្វ័យប្រវត្តិ ពេល​យើង​កាន់​សោរ​ដើរ​ចេញពី​រថយន្ត​ប្រវែង 3​ម៉ែត្រ 
-​ ​ប្រព័ន្ធ​បើកភ្លើង​ក្នុង​កាប៊ីន​រថយន្ត​ស្វ័យប្រវត្តិ ពេល​យើង​កាន់​សោ​ដើ​ទៅជិត​រថយន្ត​ក្នុង​ចំងាយ​២​ម៉ែត្រ​
-​ ​ប្រព័ន្ធ​ភ្លើងចង្កៀង​មុខ​រថយន្ត​ស្វ័យប្រវត្តិ ដែល​អាចអោយ​ចង្កៀង​មុខ​រថយន្ត​ភ្លឺ​រយះពេល 30 វិនាទី បន្ទាប់ពី​ពន្លត់​ម៉ាស៊ីនរថយន្ត​
-​ ​ប្រព័ន្ធ​ភ្លើងចង្កៀង​មុខ និង ភ្លើង​ក្នុង​កាប៊ីន​រថយន្ត​ស្វ័យប្រវត្តិ បន្ទាប់ពី​ពន្លត់​ម៉ាស៊ីនរថយន្ត​
-​ ​ម៉ាស៊ីនត្រជាក់​មុខក្រោយ ហើយ​អាច​បើក​ក្នុង សីតុណ្ហភាព​ខុសគ្នា​
 


 
​សុវត្ថិភាព និង​ភាព​ធន់​យូរអង្វែង​
ALL-NEW ISUZU D-MAX ភ្ជាប់​មកជា​មួយ​ស្តង់ដារ​រថយន្ត និង​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី ដែល​លក្ខ​ណះ​ពិសេស​កំរិត​ខ្ពស់​ជាច្រើន ដូច្នេះ​រាល់​ការ​ដំណើរ​អ្នក នឹងមាន​ទំនុកចិត្ត និង​ភាពសប្បាយ​រីករាយ​ដោយ​គ្មាន​ការព្រួយបារម្ភ​។ 
 
​ប្រព័ន្ធ​សុវត្ថិភាព​
-​ ​ប្រព័ន្ធ​កា​ពារ​ហ្វ្រាំង​ជាប់គាំង ABS
-​ ​ប្រព័ន្ធ​បែងចែក​កម្លាំង​ហ្វ្រាំង EBD
-​ ​ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង BA
-​ ​ថាស​ឌី​ស​របស់​ហ្វ្រាំង​មាន​ទំហំ 320 mm
-​ ​ថ្មី​!! ប្រព័ន្ធ​ផ្តល់​សញ្ញា​ដល់​អ្នក​នៅ​ខាងក្រោយ ពេល​ចាប់​ហ្វ្រាំងរថយន្ត​បន្ទាន់ ESS
 
​ជាមួយ​ប្រព័ន្ធ​ជំនួយការ​គ្រប់គ្រង​យានយន្ត​ក្នុង​គ្រប់​ស្ថានភាព​
-​ ​ប្រព័ន្ធគ្រប់គ្រង​រថយន្ត​លើផ្លូវ​រអិល TCS  ជួយ​ទប់​កង់​រថយន្ត​កុំអោយ​រអិល​ធ្លាក់​ផ្លូវ​
-​ ​ប្រព័ន្ធ​អេឡិចត្រូនិក​គ្រប់គ្រង​លំនឹង​រថយន្ត ESC ជួយ​រក្សា​រថយន្ត​ឲ្យ​មាន​លំនឹង​ទៅតាម​ទិសដៅ​ដែល​ចង់ទៅ ទោះ​ផ្លូវ​បត់បែន​យ៉ាងណាក៏ដោយ​
-​ ​ប្រព​ន្ធ័​ជំនួយ​ពេល​បើកបរ​ឡើង​ចំណោត HSA  
-​ ​ប្រព​ន្ធ័​គ្រប់គ្រង​ល្បឿន​ពេល​បើកបរ​ចុះ​ចំណោត HDC
-​ ​ជាមួយនឹង Blind Sport Monitoring កញ្ចក់​មើល​ក្រោយ អោយ​សញ្ញា ពេល​មាន​គេ​ចង​វ៉ា ឬ ពេល​យើង​ចង់​ផ្លាស់ប្តូរ​កន្លង​ផ្លូវ​បើកបរ​
-​ ​មាន​ប្រព័ន្ធ​សេន​សឺ (Sensors) ចាប់​សញ្ញា  ចំនួន 8 គ្រាប់​នៅ​ជុំវិញ​រថយន្ត អស់​ក្ដី​បារ​ម្មណ៍​សម្រាប់​ការបើកបរ និង​ការចូល​ចត​លើផ្លូវ តូចចង្អៀត 
-​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​បំរាម​ដាស់តឿន​នៅពេល​ដែលមាន​រថយន្ត ឬ អ្វីមួយ​នៅ​ពីក្រោយ​រថយន្ត​ក្នុងអំឡុងពេល​ថយក្រោយ​
-​ ​ពោង​សុវត្ថិភាព SRS ព័ទ្ធជុំវិញ​ក្នុង​រថយន្ត​ផ្នែក​ខាងមុខ​មាន 2 គ្រាប់ ផ្នែក​សងខាង​មាន 2 គ្រាប់​និង​នៅ​ព័ទ្ធជុំវិញ​វាំងនន​ក្នុង​រថយន្ត​ទាំងមូល​ចំនួន 2 គ្រាប់​ទៀត​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​អ្នកបើកបរ​និង​អ្នករួមដំណើរ​
-​ ​ប្រព័ន្ធ​ខ្សែក្រវ៉ាត់​សុវត្ថិភាព ៣ ចំណុច​សម្រាប់​កៅអី​ទាំងអស់​។ ខ្សែក្រវ៉ាត់​រ៉ូ​បូត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​កៅអី​ខាងមុខ​
-​ ​មុខងារ​បើក​សោ Unlock ទ្វារ​ស្វ័យប្រវត្តិ នៅពេលដែល​ពោង​សុវត្ថិភាព​តំណើរការ​
 






 
 
​សម្រាប់​ព័ត៌មាន​បន្ថែម ឬ ចង់​បើកបរ​សាកល្បង​: www.isuzucambodia-tis.com, ហ្វេ​ស​ប៊ុ​ក​: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញ​ទៅ Showroom ISUZU KCambodia (​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​), Tel: 023 950 084 /023 900 798/ 017 888 594
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com