COVID-19
ជាតិ
អង្គរក្សខ្មែរម្នាក់ដែលការពារប្រតិភូហុងគ្រី ឆ្លង COVID-19
07, Nov 2020 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
អង្គរក្សជនជាតិខ្មែរម្នាក់ដែលបានការពារគណៈប្រតិភូរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានឆ្លង COVID-19។ នេះបើតាមសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនបានឆ្លើយតបនឹងការសោកសួររបស់អ្នកសារព័ត៌មានឡើយ ប៉ុន្តែលោកស្រី បានចែករំលែកអត្ថបទ  ដែលនិយាយពីករណីឆ្លងនេះ នៅក្នុងបណ្តាញ Telegram។



អត្ថបទទាក់ទង


បើតាមសារសំឡេង ប្រមុខបានអំពាវនាវដល់អ្នកដែលទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី បន្តយកចិត្តទុកដាក់ការធ្វើចត្តាឡីស័ក និងការប៉ះពាល់លើអ្នកដទៃ។ «នេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញ ខ្ញុំសូមស្នើអាជ្ញាធរភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នដែលគ្រប់គ្រងព័ត៌មានបុគ្គលិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានអ្នកចត្តាឡីស័កឲ្យបានម៉ត់ចត់។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ។

សម្តេចបានអំពាវនាវ​ឲ្យរួមគ្នា​ចាប់ផ្តើមពាក់ម៉ាស និងគម្លាតសុវត្ថិភាព ហើយ​សម្តេច​នៅតែបន្ត​ធ្វើចត្តាឡីស័ក និងការធ្វើតេស្តជាបន្តបន្ទាប់។ សម្តេចអំពាវនាវដល់អ្នកពាក់ព័ន្ធ និងក្រុមគ្រួសារ​បន្ត​ប្រុងប្រយ័ត្ន ជាពិសេស​ជៀសវាងការចល័ត។

សម្តេចបញ្ជាទៅសាលារាជធានីភ្នំពេញ និងក្រសួង​សុខាភិបាល ស្វែងរក​សណ្ឋាគារ​សម្រាប់អ្នកដែលមិនមាន​លទ្ធភាពធ្វើចត្តាឡីស័ក​តាមផ្ទះ៕

© រក្សាសិទ្ធិដោយ thmeythmey.com