COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ មានជាង៥០លាននាក់ហើយ ក្នុងនោះជាង១០លាននាក់នៅអាមេរិក
08, Nov 2020 , 7:41 pm        
រូបភាព
ដោយ: ថ្មីៗ
គិតត្រឹមយប់ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា នេះ អ្នកកើតកូវីដ-១៩ ឡើងដល់ជាង ៥០.៣៧លាននាក់ ក្នុងនោះ ជាង១.២៥លាននាក់ស្លាប់ និងជាង៣៥.៦២លាននាក់សះស្បើយ។



សហរដ្ឋអាមេរិក មានអ្នកឆ្លងឡើងដល់ជាង១០លាននាក់ហើយ ខណៈឥណ្ឌា មានជាង៨.៥លាននាក់ ប្រេស៊ីលជាង៥.៦៥លាននាក់។ រុស្ស៊ី បារាំង អេស្ប៉ាញ អាហ្សង់ទីន ចក្រភពអង់គ្លេស និងកូឡុំប៊ី សុទ្ធតែមានចំនួនលើស១លាននាក់។

ម៉ិកស៊ិក ប៉េរូ និងអ៊ីតាលី មានជាង៩០ម៉ឺនករណីរៀងៗខ្លួន ខណៈអាហ្វ្រិកខាងត្បូង មានជាង៧០ម៉ឺនករណី។ ប្រទេសផ្សេងទៀតដែលមានករណីឆ្លងជាងកន្លះលាន រួមមាន អ៊ីរ៉ង់ អាល្លឺម៉ង់ ប៉ូឡូញ និងស៊ីលី។

ប្រទេសដែលតួលេខអ្នកឆ្លងប្រកៀកនឹងកន្លះលាន មានដូចជាអ៊ីរ៉ាក់ បែលហ្ស៊ិក អ៊ុយក្រែន ឥណ្ឌូណេស៊ី បង់ក្លាដែស សាធារណរដ្ឋឆេក ហូឡង់ ហ្វីលីពីន និងតួកគី។

ចិនរក្សាក្នុងខ្ទង់ជាង៨៦០០០នាក់ករណី រីឯកម្ពុជា មាន២៩៥ករណី ហើយមនុស្សច្រើននាក់ទៀតត្រូវបានដាក់ក្រោមវិធានចត្តាឡីស័ក ក្រោយមានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលផ្ទុកកូវីដ-១៩។

ចំពោះករណីស្លាប់ អាមេរិក មានជាង២៤ម៉ឺននាក់ ប្រេស៊ីល មាន១៦ម៉ឺននាក់ និងឥណ្ឌាជាង១២ម៉ឺននាក់។ ១៩ប្រទេស មានខ្ទង់អ្នកស្លាប់ចន្លោះពីជាង១ម៉ឺន ទៅជាង៩ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com