អន្តរជាតិ
ព្រះអង្គម្ចាស់ Akishino ក្លាយជា​រជ្ជទាយាទ​ជប៉ុន​ផ្លូវការ​
09, Nov 2020 , 10:59 pm        
រូបភាព
​ព្រះអង្គម្ចាស់ Akishino ក្រោម​ព្រះនាម Fumihito ដែលជា​ព្រះអនុជ​របស់​អធិរាជ Naruhito បាន​ក្លាយជា​រជ្ជទាយាទ (Crown Prince) ផ្លូវការ​របស់​ជប៉ុន ក្រោយ​ព្រះ​រាជពិធី​មួយ​នៅ​ទីក្រុង​តូ​ក្យូ​។​

 
​ព្រះអង្គ Akishino មាន​ព្រះជន្ម​តិចជាង​អធិរាជ Naruhito ៦​ព្រះវស្សា ដោយ​ព្រះអង្គ​ទាំង​ទ្វេ​ជា​ព្រះរាជបុត្រ​របស់​អធិរាជ Akihito និង​ម្ចាស់​ក្ស​ត្រី Michiko​។ ព្រះ​ចៅ​អធិរាជ Naruhito មិនមាន​ព្រះរាជបុត្រ​ឡើយ ដោយ​តែមាន​ព្រះរាជ​បុត្រី ប៉ុន្តែ​មិ​មាន​សិទ្ធិ​ឡើង​សោយរាជ្យ​នោះទេ​។​
 
​ព្រះរាជ​ពិធី «Rikkosho no rei» សម្រាប់​ការឡើង​ជា Crown Prince របស់​ព្រះអង្គ Akishino ត្រូវបាន​ពន្យា​ពេល​អស់​៧​ខែ​ដោយសារតែ​កូ​វីដ​-១៩​។ យោងតាម Kyodo News Agency ព្រះរាជ​ពិធី​នេះ មាន​សមាជិក​រាជវង្សានុវង្ស​ចូល​៤៦​អង្គ​/​នាក់​។​
 
​កាលពី​ឆ្នាំមុន ព្រះ​ចៅ​អធិរាជ Akihito បានប្រកាស​ដាក់រាជ្យ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​បំផុត​នៅ​ជប៉ុន​ក្នុង​រយៈពេល​ជាង​២០០​ឆ្នាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com