អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ចេញផ្សាយ​របាយការណ៍​និរន្តរភាព ឆ្នាំ​២០១៩​របស់ខ្លួនដែល​បង្ហាញ​ពីការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នាពេល​អនាគត​សម្រាប់​កម្ពុជា​
12, Nov 2020 , 5:49 pm        
រូបភាព
​ភ្នំពេញ​, ថ្ងៃទី​១២  ខែវិច្ឆិកា ឆ្នាំ ២០២០៖ ដោយ​ផ្អែកលើ​ភាពជា​អ្នកដឹកនាំ​ផ្នែក​និរន្តរភាព​ជាង ១០ ឆ្នាំ នៅ​កម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះ​បានចេញ​ផ្សាយ​របាយការណ៍​និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោម​ចំណងជើង​ថា “​បង្កើន​គុណភាព​ជីវិត និង​ទ្រទ្រង់​និរន្តរភាព​សហគមន៍​” (Enrich Lives, Sustaining Communities)​។ របាយការណ៍​នេះ គឺ​បានបង្ហាញ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន ទៅលើ​សេដ្ឋកិច្ចជាតិ កម្មវិធី​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​បានរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​។ 

​ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បាន​ចូលរួមចំណែក​ជា​ទឹកប្រាក់​ចំនួន ៤៥៩ លាន​ដុល្លារ ដល់​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​កម្ពុជា (​ស្មើ​១,៧​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​) ដោយបាន​ចូលរួម​ទ្រទ្រង់​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល ចំនួន ៥ ម៉ឺន​ការងារ នៅ​ទូទាំង​ខ្សែសង្វាក់​អាជីវកម្ម​របស់ខ្លួន​។ ក្រុមហ៊ុន បាន​បង់ពន្ធ​ចំនួន ៩៤ លាន​ដុល្លារ​លើ​ពន្ធអាករ និង កម្រៃ​និយ័តកម្ម  ដោយ​ការបង់ពន្ធ​នេះ​តែឯង​មាន​ចំនួន ២,១% នៃ​ចំណូល​ពន្ធ​លើ​ថវិកាជាតិ​សរុប​។ 


 
​តាមរយៈ​ការចូលរួមចំណែក ដល់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ (USO) និង មូលនិធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (CBRD) ក្រុមហ៊ុន​ក៏បាន​បង់ប្រាក់​ទំហំ ៣ ភាគរយ នៃ​ប្រាក់ចំណូល​ដុល របស់ខ្លួន​រៀងរាល់ឆ្នាំ ដល់​គម្រោង​នានា​ជាច្រើន​ដឹកនាំ​ដោយ រដ្ឋាភិបាល ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ចល័ត និង​ការអភិវឌ្ឍ​ធនធានមនុស្ស នៅក្នុង​វិស័យ​ច្ចេក​វិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង ដែល​នាំ​ឲ្យ​ក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់ថា​ជា “​អ្នកផ្ដល់​វិភាគទាន​ល្អ​បំផុត​សម្រាប់​មូលនិធិ CBRD” ក្នុង​ឆ្នាំ ២០១៩ ពី​សំណាក់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​


 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា ៖ «​ការគោរព​តាម​ការប្តេជ្ញាចិត្ត​របស់​យើង​ចំ ពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការបំពេញ​កាតព្វកិច្ច​ព​ន្ធ និង​កម្រៃ​និយ័តកម្ម គឺជា​ចំណុច​សំខាន់បំផុត នៃ​ប្រតិបត្តិការ​អាជីវ​កម្ម​របស់​យើងខ្ញុំ​។ កិច្ចការ​និរន្តរភាព ដែល​យើងខ្ញុំ​ស​ម្រ​ច​បាន​កន្លងមក គឺ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ជូន​ដល់​សហគមន៍​នានា ក្នុងនោះ​រួមមាន ការគាំទ្រ​ចំពោះ​អក្ខរកម្ម​ឌីជីថល ការអប់រំ​ឌីជីថល កីឡា និង​ការការពារ​បរិស្ថាន បាន​ជួយ​បង្កើត​នូវ​ភាពរឹងមាំ និង​ផ្ដល់ឱកាស​ជាច្រើន​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែលជា​អ្នកកំណត់​អនាគត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ 
 
​លោក​បាន​បន្ថែមទៀតថា​៖ «​បន្ថែម​លើ​ប្រតិបត្តិការ​អាជីវកម្ម ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន យើងខ្ញុំ នឹង​ខិតខំ​ឲ្យ​កាន់តែខ្លាំង​ជាងនេះទៀត ដើម្បី​ជួយ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី បែប​បច្ចេកវិទ្យា​ឌីជីថល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តួយ៉ាង​ការត្រៀមខ្លួន​ជាស្រេច ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) របស់​យើងខ្ញុំ​»​។ 
 
​ក្នុង​ខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើ​តេស្ត​សាកល្បង សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ប្រកបដោយ​ភាពជោគជ័យ ដែល​នេះ​បង្ហាញ​ពី​ភាព​ឈានមុខ​គេ របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​ទូរគមនាគមន៍ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បានដាក់​ដំណើរការ សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ (4G) ក្នុង​ឆ្នាំ​២០១៤ និង 4G+ ក្នុង​ឆ្នាំ​២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុង​ឆ្នាំ ២០១៧ និង 4.5G ក្រោយមកទៀត ក្នុង​ឆ្នាំ​ដដែល​។ 
 
​ក្នុងនាម​ជា​អ្នក​រួមចំណែក​ដ៏​ធំ​បំផុត​មួយ ដល់​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បាន​បម្រុង​ថវិកា​ច្រើនជាង ១ ភាគរយ នៃ​ប្រាក់ចំណូល​ដុល​ប្រចាំឆ្នាំ ដែលមាន​ទឹកប្រាក់​ច្រើនជាង ៣ លាន​ដុល្លារ សម្រាប់​ដំណើរ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដូចជា​កម្មវិធី​គាំទ្រ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ បរិស្ថាន កីឡា​សហគមន៍ ការច្នៃប្រឌិត​បច្ចេកវិទ្យា និង​កម្មវិធី​នានា​ជាច្រើន​។​
 
​ដោយឡែក តាមរយៈ​មូលនិធិ​វិនិយោគ​លើ​អាជីវកម្ម បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន​បាន និង​កំពុង​វិនិយោគ​ថវិកា​ចំនួន ២ លាន​ដុល្លារ លើ​អាជីវកម្ម​ឌីជីថល ទើប​បង្កើត​ថ្មី ចំនួន ៨​នៅ​កម្ពុជា ដែល​បាន​បង្កើត​ការងារ​ជាង ១.៤០០ កន្លែង និង​បង្កើតបាន​ប្រាក់ចំណូល​សរុប ចំនួន ២,៧ លាន​ដុល្លារ​។  អាជីវកម្ម​ទាំងនេះ ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា​ដូចជា IOT និង chatbots ដែល​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ឌីជីថល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មកពី​គ្រប់​វិស័យ​។ 




 
​លើសពីនេះ​ទៀតសោត ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បាន​ចាប់​ដៃគូ ជាមួយ​ក្រុមហ៊ុន Google និង GSMA  ដែលជា​សមាគម​ពាណិជ្ជកម្ម វិស័យ​ទូរគមនាគមន៍​សាកល ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង កម្មវិធី​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដល់​សិស្ស​វិទ្យាល័យ​ចំនួន ១.៥០០ នាក់ ក្នុង​ខេត្ត​ចំនួន​៣ នៃ​ប្រទេស​កម្ពុជា​។ កម្មវិធី​សាកល្បង​នេះ មានការ​គាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ទទួលបាន​ចំនួន​អ្នក​ចូល​មើល​តាម​អន​ឡាញ ចំនួន ២ លាន ៨​សែន នាក់ តាមរយៈ​យុទ្ធនាការ​វីដេអូ​អន​ឡាញ​។ កម្មវិធី​នេះ ក៏​ទទួលបាន​ពានរង្វាន់​ពី​ស្ថាប័ន Asia Responsible Enterprise ក្នុង​ប្រភេទ “​ផ្ដល់​អំណាច​សង្គម​” កាលពី​ខែកញ្ញា​ឆ្នាំ ២០២០​។​
 
​ក្នុងនោះ​ផងដែរ ក្រុមហ៊ុន Smart ក៏បាន​បន្ត​ដាក់​ឲ្យ​ដំណើរការ កម្មវិធី​អប់រំ និង​អភិវឌ្ឍន៍​ដោយ​ផ្តោតលើ​ប្រព័ន្ធ ឌីជីថល ប្រកបដោយ​ជោគជ័យ សម្រាប់​ឆ្នាំ ២០១៩ រួមមាន​កម្មវិធី SmartStart និង កម្មវិធី SmartEdu ខណៈពេល​យើងខ្ញុំ ក៏​គាំទ្រ​ដល់ កម្មវិធី hackathons  នៅ​ទូទាំងប្រទេស​ផងដែរ ដើម្បី​ធានាថា យុវជន​កម្ពុជា អាច​ទទួលបាន​កម្មវិធី​អប់រំ និង​បណ្តុះ  បណ្តាល​បែប​ឌីជីថល​ល្អ​បំផុត​នៅ​កម្ពុជា​។​
 
​ក្រៅ​តែ​អំពី​ចំណុច​ដែល​បាន​បរិយាយ​ខាងលើ ក្រុមហ៊ុន Smart Axiata  ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ២០ ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ (Smile Charity Concert) សម្រាប់​ជួយ និង​គាំទ្រ​ដល់​មូលនិធិ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ការព្យាបាល និង​ថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា​ទាំងអស់​។​


 
​ក្នុង​ខែធ្នូ  ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុនមេ Axiata Group Berhad  របស់​ប្រទេស​ម៉ាឡេស៊ី និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន ត្រូវ​បានផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់បំផុត ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ក្រុមហ៊ុន បាន​ប្តេជ្ញា​ថា នឹង​នៅតែ​បន្ត​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​សម្រេច នូវ​គោលដៅ​របស់ខ្លួន ក្នុង​ការជំរុញ​ការអភិវឌ្ឍ​បែប​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។ 
 
​លោក ថូ​ម៉ាស ហ៊ុន បាន​បន្ថែមទៀតថា​៖ «​បើទោះបីជា​ឆ្នាំ ២០២០ មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ មិន​ធ្លាប់មាន​ពីមុនមក​ក្ដី ក្រុមហ៊ុន Smart Axiata នៅតែ​បន្ត​បង្កើត​ផល​វិជ្ជមាន​ជាច្រើន ក្នុងពេល​វេលា​ដ៏​លំបាក និង​មិន​ប្រាកដប្រជា​នាពេលនេះ ធ្វើយ៉ាងណា ដើម្បី​ឲ្យ​សេដ្ឋកិច្ចសង្គម​អាច​ងើបឡើង​វិញ ហើយ​យើងទាំងអស់គ្នា​អាច ងើបឡើង​ឆ្ពោះទៅមុខ​ជាមួយគ្នា​ទូទាំងប្រទេស​»​។​


 
​សូម​ចូលទៅ www.smart.com.kh/sustainability-report-2019/ ដើម្បី​ទាញយក​របាយការណ៍​និរន្តរភាព ប្រចាំឆ្នាំ​២០១៩​។ សម្រាប់​ព័ត៌មាន បន្ថែម​អំពី​កម្មវិធី​និរន្តរភាព និង​ទំនួល​ខុសត្រូវ​សង្គម​របស់ Smart សូម​តាមដាន​ទំព័រ ‘Smart for Cambodia’ នៅលើ Facebook  តាមរយៈ www.facebook.com/smartforcambodia  ឬ​ចូលទៅ​កាន់​៖ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com