អន្តរជាតិ
កោះ​សា​ម័​រ មាន​ករណី​កូ​វីដ​-១៩ ទី​១ ប៉ុន្តែថ្ងៃ​បន្ទាប់ អ្នក​​ជំងឺ​អវិជ្ជមាន​វិញ​
19, Nov 2020 , 3:43 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីសាម័រ Tuilaepa Sailele Malielegaoi ។ រូបថត UN
លោកនាយករដ្ឋមន្ត្រីសាម័រ Tuilaepa Sailele Malielegaoi ។ រូបថត UN
ដោយ: រួបរួម
​តាមរយៈ Facebook Live ប្រមុខ​រដ្ឋាភិបាល​សា​ម័​រ លោក Tuilaepa Sailele Malielegaoi នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បានប្រកាស​ពី​ករណី​វិជ្ជមាន​ដំបូង​នៅ​ដែន​កោះ​របស់ខ្លួន​។ ប៉ុន្តែ​ក្រោយ​តេស្ត​លើក​ទី​ពីរ លទ្ធផល​អវិជ្ជមាន​វិញ ហើយ​អ្នកជំងឺ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។​

 
​អ្នកជំងឺ​ជា​កម្មករ​សមុទ្រ​ម្នាក់​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​តាម​នាវា​ពី​ក្រុង Auckland ប្រទេស​នូ​វែ​ល​សេ​ឡង់​។ គាត់​ស្តិ​ត​ក្នុងចំណោម​មនុស្ស​ប្រមាណ​៣០០​នាក់ ដែល​កំពុងស្ថិត​ក្រោម​ច​ត្តា​ឡី​ស័ក និង​ជា​កម្មករ​ម្នាក់​ក្នុងចំណោម​១៧​នាក់ ដែល​ត្រូវបាន​បញ្ជូន​តាម​នាវា​ទៅ​សា​ម័​រ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​។ 
 
​ក្រោយ​លទ្ធផល​វិជ្ជមាន​នា​ថ្ងៃទី​១៨ ខែវិច្ឆិកា មន្ត្រី​សុខាភិបាល​សា​ម័​រ បានប្រកាស​អវិជ្ជមាន​វិញ ក្រោយ​តេស្ត​លើក​ទី​ពីរ នា​ថ្ងៃ​បន្ទាប់​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំងឺ​បន្ត​រស់នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ Tupua Tamasese Motootua ដដែល​។​
 
​សា​ម័​រ​ជា​ដែន​កោះ​មួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក  ដែល​ព្យាយាម​ទប់ស្កាត់​ការឆ្លង COVID-19​។ ប្រជាជាតិ និង​ទឹកដី​តូចៗ​ផ្សេងទៀត ដែល​ប្រកាសថា មិនទាន់មាន​ករណី​ឆ្លង COVID-19 មានដូចជា គិរី​បាទី​, ម៉ា​យ​ក្រូ​ណេ​ស៊ី​, ណូ​រុ​, ប៉ា​ឡាវ​, តុង​ហ្គា​, ទូ​វា​លូ និង វា​នូ​អា​ទូ ខណៈ​កោះ​សូ​ឡូ​ម៉ុង កោះ​ម៉ា​ហ្សា​ល់ និង​វា​នូ​អា​ទូ ទើបបាន​រកឃើញ​ករ​ណី​ដំបូង​ជា​បន្តបន្ទាប់​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com