ពីនេះ ពីនោះ
សុខភាព
របៀបហាត់ប្រាណ ដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹង
× ការដែលទទួលដំណឹងថា អ្នកមានជំងឺពុកឆ្អឹង ឬអាចប្រឈមនឹងការបាក់ឆ្អឹងយ៉ាងងាយនោះ ពិតជាពិបាកនឹងទទួលយកណាស់ និងមិនហ៊ានចាប់ផ្តើមហាត់ប្រាណទៀតទេ ព្រោះតែខ្លាចដួលទៅ បណ្តាលឲ្យបាក់ឆ្អឹងបាន ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ការហាត់ប្រាណ គឺជាអ្វីដែលអ្នកត្រូវតែធ្វើហើយ ក្នុងដំណាក់កាលមួយនេះ។
បើសិនជាអ្នកធ្លាប់បាក់ឆ្អឹងរួចហើយ វាពិតជាអាចកើតឡើងម្តងទៀត នៅពេលហាត់ប្រាណ។ ហេតុដូច្នេះហើយ ទើបតម្រូវឲ្យអ្នកជ្រើសរើស វិធីហាត់ប្រាណណាដែលស្រួល និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់វា។
ការហាត់ប្រាណ ពិតជាជួយបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់ច្រើនណាស់។ វាអាចជួយអ្នកពង្រឹងដល់ អារម្មណ៍នៃភាពមានលំនឹង ដូច្នេះ អ្នកនឹងមិនងាយដួលដោយងាយឡើយ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញនូវការហាត់ប្រាណមួយចំនួន ដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹងបាន ហើយអ្នកក៏គួរតែសាកល្បដែរ ៖
ចូរហាត់ប្រាណពង្រឹងសាច់ដុំ តាមរយៈការប្រើប្រាស់ម៉ាស៊ីន ដែលអាចធ្វើបានក្នុងក្លិប ឬទិញមកប្រើក្នុងផ្ទះក៏បាន ព្រោះវាមិនតម្រូវឲ្យអ្នក ធ្វើការលើកដាក់ធ្ងន់ៗឡើយ។
ការហាត់ប្រាណដែលតម្រូវឲ្យមាន ការបត់បែនសន្លាក់រាងកាយច្រើន ដូចជា ការហាត់ក្បាច់យូហ្កា នឹងជួយធ្វើឲ្យសាច់ដុំធូរស្រាលល្អផង និងឆ្អឹងរឹងមាំផង។
ការហាត់ប្រាណដែលទ្រទម្ងន់ខ្លួនឯងដូចជា ការរត់ រាំ ដើរ និងហែលទឹក ពិតជាល្អបំផុត សម្រាប់ផ្តល់ភាពរឹងមាំដល់ឆ្អឹង និងសាច់ដុំ។
ជំងឺពុកឆ្អឹង អាចធ្វើឲ្យឆ្អឹងខ្សោយបាន នៅពេលអាយុកាន់តែច្រើន និងងាយបណ្តាលឲ្យមានរបួសណាស់។ តាមរយៈការហាត់ប្រាណច្រើនប្រភេទ អ្នកនឹងអាចពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹងដោយខ្លួនឯង ហើយចៀសផុតពីការបាក់ឆ្អឹង បានច្រើនបំផុតផងដែរ។ ពិតណាស់ អ្នកត្រូវតែជ្រើសរើសការហាត់ប្រាណណា ដែលស័ក្តិសមនឹងអ្នកផង។ ចូរប្រាកដថា មិនត្រូវបង្ខំខ្លួនឯងធ្វើអ្វីមួយខ្លាំងក្លាពេក នៅពេលទើបតែចាប់ផ្តើមនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com