ពីនេះ ពីនោះ
សុខភាព
បាត់បង់ឈាមច្រើន គួរញ៉ាំអាហារអ្វី ទើបឆាប់បង្កើតគ្រាប់ឈាមវិញ?
× ការបាត់បង់ឈាមដោយសារតែរបួស វះកាត់ ឬបញ្ហាផ្សេងទៀតនោះ ឈាមនឹងកើតឡើងថ្មី ដើម្បីជំនួសនូវអ្វីដែលបាត់បង់ដោយខ្លួនឯង នៅពេលឆាប់ៗខាងមុខ ក្រោយពីមានការព្យាបាលបានត្រឹមត្រូវរួច។ ការប្រើថ្នាំដើម្បីបង្កើនការផលិតគ្រាប់ឈាម គឺអាចធ្វើបាន ប៉ុន្តែ វាក៏មានវិធីសាស្ត្រផ្សេងទៀដែរ ក្រៅពីការប្រើថ្នាំ។ ការបាត់បង់ឈាម មានន័យថា កម្រិតជាតិដែកក្នុងខ្លួនមានការថយចុះ ហើយនៅពេលរឿងនេះ បន្តកើតមានរហូត អ្នកនឹងប្រឈមការកង្វះគ្រាប់ឈាម ឬកង្វះជាតិដែកក្នុងខ្លួន។ សំណាងដែរ មានវិធីសាស្ត្រជួយបង្កើតគ្រាប់ឈាមផ្សេងៗ ដែលមិនប៉ះពាល់ដល់សុខភាព ហើយអាចធ្វើបាន តាមរយៈរបបអាហារ។ ខាងក្រោមនេះគឺជារបបអាហារ ដែលត្រូវបានគេយល់ថា ជួយបង្កើនគ្រាប់ឈាមបានកាន់តែលឿន ៖
- សាច់ត្រី និងបក្សី
- ទឹកដូង
- អាហារធ្វើពីទឹកដោះគោ
- បន្លែ និងផ្លែឈើ
- គ្រាប់ធញ្ញជាតិ។
អាហារទាំងនេះ គ្រាន់តែស័ក្តិសម សម្រាប់អ្នកចាប់ផ្តើមប៉ុណ្ណោះ ព្រោះវាមានប្រភពនៃជីវិតជាច្រើន ជាពិសេសវីតាមីន B និងជាតិដែក សម្រាប់ជួយដល់ការបង្កើតគ្រាប់ឈាមឡើងវិញ។ តាមរយៈការញ៉ាំអាហារទាំងនេះទៀងទាត់ រាងកាយនឹងកើនគ្រាប់ឈាមក្រហមបានយ៉ាងលឿន និងបឺតស្រូបជាតិដែក ពីចំណីអាហារគ្រប់ពេលតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com