ពីនេះ ពីនោះ
«សារណា»មានន័យច្បាស់ដូចម្តេច?
× ក្នុងសទ្ទានុក្រមថ្មីសាស្ត្រាចារ្យ ទូច គីមស្រ៊ាង បានបញ្ជាក់ពាក្យ«សារណា»មានន័យពីរយ៉ាង។«សារណា»ក្នុងន័យទី១ សំដៅលើស្មារតី, អ្វីដែលអាចរលឹកឃើញ។ និង«សារណា»ក្នុងន័យទី២ សំដៅលើអត្ថបទវិទ្យាសាស្ត្រដែលគេសរសេរអំពីប្រធានបទមួយច្បាស់លាស់ ហើយត្រូវយកទៅការពារនៅមុខក្រុមប្រឹក្សាបណ្ឌិត ឬគណៈកម្មការវាយតម្លៃដើម្បីទទួលបាននូវកម្រិតសិក្សាវិទ្យាសាស្ត្រមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com