សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហ៊ុន IBM ព្រមាន​ពី​ក្រុមចោរ​ព័ត៌មានវិទ្យា​ឬ​ហេ​ក​គ័​រ ដាក់​គោលដៅ​លើ​ប្រតិបត្តិ​ការផ្ដល់​វ៉ាក់សាំង​កូ​វីដ​១៩
07, Dec 2020 , 8:29 am        
រូបភាព
​រូប​ឯកសារ​៖ បុគ្គលិក​ពេទ្យ ពិនិត្យ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​សុខភាព Providence Holy Cross Medical Center ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០២០​។​
​រូប​ឯកសារ​៖ បុគ្គលិក​ពេទ្យ ពិនិត្យ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​សុខភាព Providence Holy Cross Medical Center ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០២០​។​
ដោយ: VOA
​ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​រៀបចំ​គម្រោងកា​រ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​១៩ ក្រុមមន្ត្រី​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមចោរ​ព័ត៌មានវិទ្យា ឬ​ហេ​ក​គ័​រ (hackers) កំពុង​ដាក់​គោលដៅ​ទៅលើ​ក្រុមហ៊ុន​ឱសថ​សំខាន់ៗ​ដែល​រៀបនឹង​បញ្ចេញ​វ៉ាក់សាំង​។​

 
​នៅក្នុង​អត្ថបទ blog មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន IBM បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រកឃើញ​គ្រោង​ការលួចបន្លំ​ដែល​សំដៅលើ «​បណ្តា​អង្គ​ការដែល​ជាប់ទាក់ទង​នឹង​ការ​ស្តុក​ទុក​វ៉ាក់សាំង​កូ​វីដ​១៩» ដែល​នេះ​សំដៅលើ​ក្រុមមនុស្ស ឬ​អាជីវកម្ម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ស្តុក​ទុក​វ៉ាក់សាំង​ក្នុង​កម្រិត​សីតុណ្ហភាព​ត្រជាក់ ដើម្បី​រក្សា​គុណភាព​វ៉ាក់សាំង​។​
 
​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ (CISA) របស់​សហរដ្ឋអាមេរិក បាន​ចែករំលែក​របាយការណ៍​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយនឹង​ការព្រមាន​ទៅកាន់​អ្នក​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​វ៉ាក់សាំង​កូ​វីដ​១៩​។​
 
​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត CISA ថា ខ្លួន​«​លើកទឹកចិត្ត​ឲ្យ​អង្គការ​ប្រតិបត្តិការ Operation Warp Speed និង​អង្គការ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្តុក​ទុក និង​ដឹកជញ្ជូន​វ៉ាក់សាំង ពិនិត្យមើល​របាយការណ៍ IBM X-Force»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com