COVID-19
អន្តរជាតិ
សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ជាង១៥លាននាក់
07, Dec 2020 , 1:29 pm        
រូបភាព
ដោយ: រួបរួម
ករណីឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានឡើងដល់ជាង១៥.១៥លាននាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ដែលក្នុងនោះមានអ្នកស្លាប់ជាង២៨ម៉ឺននាក់ និងសះស្បើយជាង៨.៨៥លាននាក់នាក់។

 
រដ្ឋចំនួន៣នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងជាង១លានករណីរៀងៗខ្លួន ដែលក្នុងនោះរួមមាន រដ្ឋកាលីហ្វនីញ៉ា តិចសាស់ និងហ្វ្លរីដា។ Illinois និងញូវយ៉ក មានជាង៧០ម៉ឺនករណីរៀងៗ ខ្លួន ខណៈ Gerogia មានជាងកន្លះលាន។
 
ញូវយ៉ក ជារដ្ឋដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ច្រើនជាងគេ ដោយមានដល់ទៅជិត៣៥០០០នាក់ នាំមុខតិចសាស់ ដែលមានជាង២៣០០០នាក់ រីឯកាលីហ្វីនីញ៉ា និងហ្វ្លរីដា មានជិត២ម៉ឺននាក់រៀងៗខ្លួន។
 
នៅលើពិភពលោកទាំងមូល ករណីឆ្លងសរុបឡើងដល់ជាង៦៧.៣៨លាន ក្នុងនោះស្លាប់ជាង១.៥៤លាននាក់ និងសះស្បើយជាង៤៦.៥៧លាននាក់។
 
ប្រទេសដែលមានអ្នកឆ្លងច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ឥណ្ឌា (ជាង៩.៦៧លាន), ប្រេស៊ីល (ជាង៦.៦លាន), រុស្ស៊ី,បារាំង (ជាង២លានដូចគ្នា), អ៊ីតាលី ចក្រភពអង់គ្លេស អេស្ប៉ាញ អាហ្សង់ទីន កូឡុំប៊ី អាល្លឺម៉ង់ ម៉ិកស៊ិក ប៉ូឡូញ និងអ៊ីរ៉ង់ មានជាង១លានករណីរៀងៗខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com