សង្គមអន្តរជាតិ​
អន្តរជាតិ
សមាជិកសភា​អាមេរិក ថ្កោលទោស​ចំពោះ​ការកាត់ទោស​សកម្មជន​វ័យក្មេង​ហុងកុង​
07, Dec 2020 , 7:59 pm        
រូបភាព
​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​លោក Joshua Wong (​ស្តាំ​) និង​លោក Ivan Lam (​ឆ្វេង​) ក្នុងពេល​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​នៅ​ហុងកុង កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​។​
​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​លោក Joshua Wong (​ស្តាំ​) និង​លោក Ivan Lam (​ឆ្វេង​) ក្នុងពេល​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​នៅ​ហុងកុង កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​។​
ដោយ: VOA
​ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ហុងកុង កាត់ទោស​សកម្មជន​លេចធ្លោ​វ័យក្មេង​បី​រូប​ឲ្យ​ជាប់ពន្ធនាគារ ពីបទ​រៀបចំ​ការប្រមូល​ផ្ដុំ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទទួលបាន​ការរិះគន់​ខ្លាំង​ពី​សមាជិក​រដ្ឋសភា​អាមេរិក​ជាច្រើនរូប​។​

 
​កាលពី​ថ្ងៃ​ពុធ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បី​រូប​រួមមាន​លោក Joshua Wong កញ្ញា Agnes Chow និង​លោក Ivan Lam ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​រៀបចំ​បាតុក​កម្ម ដែល​កើតឡើង​នៅ​ខាងក្រៅ​ការិយាល័យ​កណ្ដាល​ប៉ូលិស​ក្រុង​ហុងកុង កាលពី​ខែមិថុនា ឆ្នាំ​២០១៩​។​
 
​លោក Wong ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយ​:​ពេល​១៣ ខែ​កន្លះ​។ កញ្ញា Chow ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១០​ខែ និង​លោក Lam ជាប់ពន្ធនាគារ​ចំនួន ៧​ខែ​។​
 
​សមាជិកសភា​សហរដ្ឋ​អាមេរិក​មកពី​ទាំង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជា​ធិ​ប​តយ្យ​បាន​ឆ្លើយតប​ទាំង​កំហឹង​ចំពោះ​ការកាត់ទោស​នេះ​។ ប្រធានរដ្ឋសភា​អ្នកស្រី Nancy Pelosi ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ហៅ​ការកាត់ទោស​នេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​មួយ​ថា ជាហេតុ​ការណ៍ «​ដ៏​រន្ធត់​» មួយ​។​
 
​ចំណែក​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Florida លោក Marco Rubio បាន​និយាយថា ការកាត់ទោស​បាន​ផ្ញើ​សារ​យ៉ាងច្បាស់​ទៅកាន់​ពិភពលោក ហើយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រួតត្រា​ទាំងស្រុង​លើ​ទីក្រុង​ហុងកុង ដូច្នេះ​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​គួរតែ​ចាកចេញ [​ពី​ទីក្រុង​ហុងកុង​] នៅពេលដែល​នៅ​អាចធ្វើ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com