COVID-19
ជាតិ
តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ លើក​ទី​ពីរ នៅ​ថ្ងៃទី​៨ ធ្នូ​
08, Dec 2020 , 7:59 am        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា នឹងត្រូវ​ធ្វើតេស្តរ​កកូ​វីដ​-១៩ លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែធ្នូ​​នា​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋសភា​។ នេះ​បើតាម​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ។​



​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា នឹងត្រូវ​ធ្វើតេស្តរ​កកូ​វីដ​-១៩ លើក​ទី​ពីរ គឺជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​កន្លងទៅ​។ ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋសភា បានធ្វើ​តេស្ត​យក​សំណាក​លើកទីមួយ កាលពី​ថ្ងែ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ។ 
 
​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាជិក ដែល​បាន​ចូលរួម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​លើកទីមួយ​កាលពី​ថ្ងៃទី​១ ខែធ្នូ រួមមាន សម្តេច ហេង សំរិន​, លោក ងួន ញិ​ល អនុប្រធាន​ទី​១​រដ្ឋសភា លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា​, ប្រធាន​គណៈកម្មការ​ទាំ​ង​១០ នៃ​រដ្ឋសភា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ក្រៅពីនេះ ក៏មាន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សម្តេចចៅហ្វា​វាំង គង់ សំអុល​ផងដែរ ។​
 
​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៤៨​នាក់ ក្នុងនោះ​ជាសះស្បើយ​៣០៦​នាក់ ។ រីឯ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មាន​៣៣​នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​៩​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ៕
 

Tag:
 កូ​វីដ​១៩
  តេស្ត​
  ពាក់ព័ន្ធ​
  សំណាក​
  ២៨​វិច្ចិកា​
© រក្សាសិទ្ធិដោយ thmeythmey.com